• 2019-04-25 03:26:13
  • ព័ត៌មាន

ចេញ​ដំណើរ​ហើយតារា Original Song កម្ពុជា ១០នាក់ ត្រូវ​អាមេរិក កោះ​អញ្ជើញ​ទៅ​ប្រទេស​គេ​យ៉ាង​កម្រ

  • 2019-04-25 03:26:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​តារា Original Song របស់​កម្ពុជា ដែល​មាន​គ្នា​ប្រមាណ​ជា ១០នាក់ ត្រូវ​បាន​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កោះ​អញ្ជើញ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​អ្នក​ធ្វើ​ទស្សនកិច្ច​អន្តរជាតិ (IVLP) យ៉ាង​កម្រ ស្រប​ពេល​ដែល​សិល្បករ​ផ្ទាល់​បាន​បង្ហាញ​ពី​មោទកភាព​ចំពោះ​បេសកកម្ម​នេះ។

ក្រុម​តារា Original Song របស់​កម្ពុជា​ទាំង​នោះ​មាន កញ្ញា Adda ក្រុមSWSB KC, Chesda លោក អ៊ួង សូរិយា លោក ម៉ា ច័ន្ទបញ្ញា លោក ចុង ស៊ីវភិន និង​កញ្ញា រិទ្ធី លំអរពេជ្រ ដែល​ជា​ស្ថាបនិក​បុណ្យ​ភូមិ​ជាដើម។ ពួក​គេ​ទាំង ម្នាក់​ៗ សុទ្ធ​តែ​បាន​បង្ហាញ​ពី​មោទកភាព​នៃ​ដំណើរ​ទស្សនិកជន​យ៉ាង​កម្រ​នៅ​លើ​ទឹកដី​ប្រធានាធិបតី ដូណាល់ ត្រាំ។

លោក ចុង ស៊ីវភិន នៃ​ក្រុម​ក្មេង​ខ្មែរ បាន​ឲ្យ​ដឹង​លោក រំភើប​ខ្លាំង​ណាស់​ចំពោះ​បេសកកម្ម​នេះ និង​ថា នេះ​ជា​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​មួយ ជា​ពេល​សិក្សា​ពី​សិល្បៈ​ដ៏​មាន​តម្លៃ។ ដូច្នេះ​ហើយ លោក​មាន​ក្ដី​សង្ឃឹម​ថា ក្រោយ​ពី​ត្រលប់​មក​វិញ លោក​នឹង​អាច​រក​ឃើញ​គំនិត​ល្អ​ៗ ប្លែក​ៗ មក​ជូន​បង​ប្អូន​កម្សាន្ត​ទៀត​ផង។

ដោយ​ឡែក​អ្នក​ផ្សេង​ទៀត ក៏​លំនាំ​គ្នា ក្នុង​នោះ តាម​រយៈ​ទំព័រ​បណ្ដាញ​សង្គម​របស់​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ភ្នំពេញ កញ្ញា រិទ្ធិ លំអ​ពេជ្រ ស្ថាបនិក​បុណ្យ​ភូមិ ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​លើក​នេះ តាម​កម្មវិធី​ទស្សនកិច្ច IVLP នាង​ចង់​ចេញ​ទៅ​ក្រៅ​ជួប​ជាមួយ​មនុស្ស​អោយ​បាន​ច្រើន​គ្នា។ ធ្វើ​របៀប​នេះ ដើម្បី​កញ្ញា អាច​មើល​ឃើញ​ថា កញ្ញា អាច​ដើរ​ទៅ​ដល់​ណា​ខ្លះ។

វិល​មក តារា Original Song ម្នាក់​ទៀត បញ្ជាក់​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា លោក​នឹង​ចេញ​ដំណើរ​ទៅ​អាមេរិក​លើក​ដំបូង​នៅ​ថ្ងៃ​នេះ​ហើយ។ លោក​ថា នេះ​ជា​ដំណើរ​ ទៅ​ដោះ​ដូរ​បទ​ពិសោធន៍ រៀន​អី​ថ្មី​ៗ មក​វិញ​ធ្វើ​ចម្រៀង​ថ្មី​ៗ​ទៀត សម្រាប់​អ្នកគាំទ្រ​របស់​លោក។

តាម​ស្ថានទូត​អាមេរិក​នៅ​កម្ពុជា កម្មវិធី​អ្នក​ធ្វើ​ទស្សនកិច្ច​អន្តរជាតិ (IVLP) គឺ​ជា​កម្មវិធី​ស្វែង​យល់​ពី​ការ​ធ្វើ​ជំនួញ​ក្នុង​ឧស្សាហកម្ម​តន្ត្រី...ដើម្បី​ជួយ​ប្រែ​ក្លាយ​អ្នក​សិល្បៈ​ប្រកប​ដោយ​ទេពកោសល្យ​ទាំង​នេះ ពី​អ្នក​សំដែង ទៅ​ជា​អ្នក​ដឹក​នាំ​ក្នុង​ឧស្សាហកម្ម​នេះ។ បន្ថែម​ពី​នេះ​ទៀត IVLP ក៏​ជា​កម្មវិធី​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​កម្មសិទ្ធិ​បញ្ញា​នៅ​កម្ពុជា​ប្រកប​ដោយ​ប្រសិទ្ធភាព​ផង​ដែរ៕

សង្ស័យ​ណាស់ៗ មួយ​ឈុត​នេះ​របស់ នាយ គ្រឿន ធ្វើ​ឲ្យ​ទស្សនិកជន​រត់​ចោល​កៅអី​មិន​ដឹង​ទេ!

[ឡាន​២​គ្រឿង​បុក​រុល​ចូល​រោងការ មនុស្ស​រត់​បាត​ជើង​ស​ព្រាត](ឡាន​២​គ្រឿង​បុក​រុល​ចូល​រោងការ មនុស្ស​រត់​បាត​ជើង​ស​ព្រាត

)

អត្ថបទ៖ ទារិកា

មតិយោបល់