• 2019-04-26 02:04:26
  • ព័ត៌មាន

Selena បង្អួតរាងលើកម្រាលព្រំក្រហមជាលើកដំបូង

  • 2019-04-26 02:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Selena Gomez មិន​ធ្លាប់​មាន​វត្តមាន​លើ​កម្រាល​ព្រំ​ក្រហម​អស់​ក្នុង​រយៈពេល ១០ ខែ​មកនេះ ខណៈ​រូប​នាង​បាន​ឈប់​សម្រាក​ពី​ការងារ​មួយ​រយៈ ដើម្បី​ធ្វើ​ការ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត។

តែ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ Selena បាន​ត្រឡប់​មក​វិញ​សា​ជា​ថ្មី ដោយ​បង្អួត​រូបរាង​ដ៏​សិចស៊ី​របស់​នាង​ជាមួយ​នឹង​រ៉ូបវាល​ដើម​ទ្រូង​ពណ៌​ខ្មៅ។ នាង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី WE Day California ក្នុង​ទីក្រុង Los Angeles អម​ជាមួយ​តារា​ល្បី​ៗ​មួយ​ចំនួន​ទៀត។

ជាមួយ​ដំណើរ​បង្ហាញ​រាង​លើ​កម្រាល​ព្រំ​ក្រហម​ជា​លើក​ដំបូង​ក្នុង​ពេល​ជា​យូរ​ខែ​មក​នេះ ម្ចាស់​បទ "Same Old Love” រូប​នេះ​ហាក់​បង្ហាញ​ភាព​ជឿជាក់ អង់អាច​របស់​នាង ដូច​បញ្ជាក់​ថា ទោះ​ជា​ជួប​បញ្ហា​ច្រើន​ទាំង​ជំងឺ​ផ្លូវកាយ និង​ផ្លូវ​អារម្មណ៍ ក៏​នាង​នៅ​តែ​មិន​ចុះ​ចាញ់​និង​ជម្នះ​ទាល់​តែ​បាន៕ ​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់