• 2019-04-27 03:38:37
  • ស្ទីលតារា

ធ្វើ​បាប​ចិត្ត​អ្នក​ដេក​ផ្ទះហ្មង! សារ៉ាយ សក្ខណា នាំ​ស្វាមី​ទៅ​លំហែ​នៅ​សួន​ផ្កា​ Tulip មើល​ទៅ​មនោរម្យ​ណាស់!

  • 2019-04-27 03:38:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង សារ៉ាយ សក្ខណា មើល​ទៅ​ហាក់​បាន និង​កំពុង​សោយសុខ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក ក្នុង​នោះ ជា​រឿយ​ៗ​គេ​ឃើញ​នាង បាន​ដើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ទៅ​កាន់​តំបន់​នានា​នៅ​លើ​ទឹកដី​ដូណាល់ ត្រាំ។ កន្លែង​នីមួយៗ ដែល​តារា​សម្ដែង​សម្បុរ​ស្រអែម ទៅ​ដល់​សុទ្ធ​តែ​មាន​ទេសភាព​ស្អាតៗ មើល​ហើយ​ចង់​ហោះ​ទៅ​ភ្លាម។

នៅ​ព្រឹក​នេះ នាង​បាន​បញ្ចេញ​កម្រង​រូបភាព​អនុស្សាវរីយ​ថ្មី​ៗ​ទៀត​ជាមួយ​ស្វាមី រួម​ជា​កូន​ស្រី​តែ​ម្នាក់។ រូបភាព​ថ្មី​នេះ គឺ​នាង​បាន​ទៅ​កម្សាន្ត លំហែ​អារម្មណ៍​ជាមួយ​សួន​ផ្កា​កុលាប​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង ដែល​មាន​ផ្កា​ចម្រុះ​ពណ៌ មើល​ទៅ​ពិត​ជា​ស្អាត ទាក់​ភ្នែក ទាក់​អារម្មណ៍​ខ្លាំង​ណាស់ និង​ពិសេស​បំផុត​សម្រាប់​ចុង​សប្ដាហ៍​បែប​នេះ។

នៅ​មុន​នេះ​បន្តិច គេ​ឃើញ​ឪពុក-កូន ព្រាប សុវត្ថិ ក៏​បាន​ទៅ​ដល់​សួន​កុលាប​ដ៏​ស្រស់​ស្អាត​មួយ​ដែរ។ តែ​យ៉ាង​ណា ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា នោះ​ជា​ទី​កន្លែង​តែ​មួយ​ជាមួយ​នឹង​ទី​កន្លែង​ដែល​គ្រួសារ​សារ៉ាយ សក្ខណា បាន​ទៅ​ដល់​នៅ​ថ្ងៃ​នេះ ឬ​អត់​នោះ​ទេ ខណៈ តារា​ស្រី​សម្បុរ​ស្រអែម នៅ​មិន​ទាន់​អាច​ទំនាក់ទំនង​បាន។

តោះ...ទស្សនា​ឲ្យ​ល្ហែល្ហើយ​ទាំង​អស់​គ្នា អ្នក​ដេក​ផ្ទះ​ទាំង​ឡាយ!!!

អត្ថបទ៖ ទារិកា

មតិយោបល់