• 2019-04-29 09:42:33
  • ចម្រៀង

នាងតូចវ័យ ១០ ឆ្នាំ បង្ហើរសំនៀងធ្វើឲ្យគ្រប់គ្នាដក-កចំហមាត់ និងទទួលបានកណ្ដឹងមាស

  • 2019-04-29 09:42:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារី Giorgia Borg ដែល​មាន​វ័យ​ត្រឹម ១០ ឆ្នាំ​ បាន​ធ្វើ​ឲ្យ​គណៈកម្មការ និង​ទស្សនិកជន​ក្នុង​កម្មវិធី​ Britain's Got Talent ​ដក​ក ចំហ​មាត់ ពេល​ដែល​បង្ហើរ​សំនៀង​ដ៏​ក្រអួន​ក្រអៅ​របស់​ខ្លួន រហូត​ទទួល​បាន​ការ​ចុច​កណ្ដឹង​មាស​ពី​គណៈកម្មការ​ដើម្បី​បាន​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រាត់​ដោយ​ស្វ័យ​ប្រវត្តិ​។

​គួរ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​នោះ​ ​កុមារី​ Giorgia Borg បាន​​យក​បទ​ចម្រៀង​ដែល​និពន្ធ​ដោយ​ខ្លួន​ឯង​ផ្ទាល់ មក​បក​ស្រាយ​ក្នុង​ការ​ប្រកួត​លំដាប់​ថ្នាក់​ពិភពលោក​មួយ​នេះ។ កុមារី​ Giorgia អាច​​បក​ស្រាយ​ចម្រៀង ដោយ​លើក​ដាក់​សំឡេង​បាន​យ៉ាង​ល្អ និង​អាច​ស្រែក​បាន​ខ្ពស់​ទៀត​ផង។

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ ដើម្បី​កាន់​តែ​ច្បាស់​ពី​សំនៀង​របស់​កុមារី​ Giorgia ៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សុខហេង

មតិយោបល់