• 2019-04-30 03:36:56
  • ចម្រៀង

ទើប​បង្កើត​ស្ទូឌីយ៉ូ​រួច ម៉ម សំនៀង ចេញ​បទ​ថ្មី ពីរោះ​ស្រទន់ លន្លង់លន្លោច​ណាស់

  • 2019-04-30 03:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង​ប្រុស​របស់​តារា​ចម្រៀង ដួង វីរៈសិទ្ធិ និង ម៉ម ពេជ្ជរិទ្ធ គឺ​លោក ម៉ម សំនៀង បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​នៅ​ចុង​សប្ដាហ៍​មុន​នេះ ក្រោយ​ពី​ទើប​ដំឡើង​ស្ទូឌីយ៉ូ​ផ្ទាល់​ខ្លួន​រួច​រាល់​ថ្មី​ៗឈ្មោះ​ថា ស្ទូឌីយ៉ូ "ចម្រៀង​សារិកា"។

បទ​នេះ​មាន​ចំណង​ជើង​ថា "ស្ទឹង​ស្នេហ៍" ជា​ប្រភេទ​បទ Original Song បែប​មនោសញ្ចេតនា ស្ដាប់​ទៅ​ពីរោះ​ស្រទន់ លន្លង់លន្លោច​ណាស់។ តាម​សាមី​ខ្លួន បាន​ឲ្យ​ដឹង​ថា បទ "ស្ទឹង​ស្នេហ៍" គឺ​លោក​បាន​ធ្វើ​វា​នៅ​ក្នុង​ខែ​មេសា​នេះ​តែ​ម្ដង ដើម្បី​បម្រើ​អារម្មណ៍​បង​ប្អូន​អ្នក​គាំទ្រ​របស់​លោក ដែល​និយម​ស្ដាប់​បទ​មនោសញ្ចេតនា។ ក្រោយ​ពី​បាន​ស្ដាប់​រៀង​ខ្លួន​ហើយ អ្នក​គាំទ្រ​របស់​លោក​ជា​ច្រើន​បាន​ពោល​សរសើរ​មិន​ដាច់​ពី​មាត់។

អ្នក​គាំទ្រ​លើក​ឡើង​ថា បទ "ស្ទឹង​ស្នេហ៍" ពិត​ជា​ពេញ​ដោយ​មនោសញ្ចេតនា ស្ដាប់​ទៅ​ធ្វើ​ឲ្យ​ចិត្ត​អណ្ដែត​ត្រសែត​ទៅ​តាម​ខ្លឹមសារ ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា កាយា​ដូច​ស្ថិត​ក្នុង​ទីឋាន​មួយ​ដ៏​សែន​រ៉ូមែនទិក​មួយ។ តប​នឹង​ការ​គាំទ្រ​នេះ លោក ម៉ម សំនៀង បាន​បញ្ជាក់​ទៀត​ថា បន្ទាប់​ពី​នេះ​ទៅ លោក​បាន​ត្រៀម​បញ្ចេញ​បទ​ថ្មី​បន្ត​ទៀត​ដែរ ដើម្បី​បំពេ​អារម្មណ៍​ប្រិយមិត្ត អ្នក​គាំទ្រ​របស់​លោក។

តោះ...ស្ដាប់​បទ​របស់​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ទូរទស្សន៍​បាយ័ន​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់