• 2019-05-01 01:10:00
  • ព័ត៌មាន

តារា​ប្រុស​និយម​សិចស៊ី លី ឧត្ដម ឡើង​ស៊េរី​រថយន្ត​ធ្វើ​មិន​ដឹង ក្រោយ​ចូល​ឆ្នាំ​ខ្មែរ

  • 2019-05-01 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ដែល​​មាន​ឈាមជ័រ​ជា​កូន​កាត់​ឥណ្ឌា លោក លី ឧត្ដម ដែល​ល្បី​ខាង​បញ្ចេញ​ភាព​ភាព​សិច​ស៊ី​លើ​បណ្ដាញ​សង្គម មួយ​រយៈ​ចុង​ក្រោយ​នេះ​ហាក់​មាន​ទីផ្សារ​​ប្រសើរ​ខ្លាំង អ្វី​ដែល​​ជា​ការ​ចាប់​អារម្មណ៍​នោះ​លោក​​ទើប​តែ​ឡើង​ស៊េរី​រថយន្ត​ទំនើប​១​គ្រឿង តាម​តម្លៃ​ដល់​ទៅ​ជាង​៣ម៉ឺន​ដុល្លារ​ឯណោះ។

រថយន្ត​ដែល លោក លី ឧត្ដម ឡើង​តែ​ទិញ​នោះ គឺ​ម៉ាក​ឡិចស៊ីស RX330 ដោយ​លោក​បាន​ទិញ​ក្នុង​តម្លៃ​​៣២០០០ ដុល្លារ។ លោក ទើប​តែ​ទិញ​​កាល​ជាង​​​កន្លះ​ខែ​​មក​នេះ ដោយ​ប្រាក់​យក​មក​ទិញ​រថយន្ត​នោះ តារា​សម្ដែង​រូប​នេះ​បាន​​ថ្លែង​ឲ្យ​ដឹង​ថា គឺ​ជា​​កម្លាំង​ញើស​ឈាម​របស់​ខ្លួន​សុទ្ធសាធ ក្នុង​នោះ​បាន​មក​ពី​ការ​ងារ​សិល្បៈ និង​ការ​រក​ស៊ី​លក់​ទំនិញ​តាម​អន​ឡាញ មិន​មាន​អ្នក​ណា​នៅ​ពី​ក្រោយ​ខ្នង​ឡើយ។

លោក លី ឧត្ដម បាន​បន្ត​ឲ្យ​ដឹង​ថា មួយ​រយៈ​នេះ​ការងារ​សិល្បៈ​របស់​លោក​ហាក់​ប្រសើរ​ខ្លាំង ដោយ​ថ្មីៗ​នេះ លោក​ត្រូវ​​បាន​​ក្រុមហ៊ុន​​ផលិត​ថ្នាំ​ដុះ​ធ្មេញ​ល្បី​ឈ្មោះ​មួយ​នៅ​ប្រទេស​ថៃ​ ជ្រើសរើស​ជា​តារា​តំណាង​ផលិតផល។ លោក​ថា ​​ផលិត​ថ្នាំ​ដុះ​ធ្មេញ ដែល​លោក​​បាន​ថត​ផ្សាយ​ឲ្យ​នោះ គឺ​មាន​លក់​ទាំង​នៅ​ប្រទេស​ថៃ និង​នៅ​ប្រទេស​កម្ពុជា ហើយ​បច្ចុប្បន្ន​កំពុង​តែ​ចរាចរណ៍​លើ​ទីផ្សារ។

ដោយសារតែ​បាន​​ប្រាក់​ពី​ការងារ​ឲ្យ​ផលិតផល​ខាង​លើ​នោះ​ហើយ ជា​ដើម​ចម​​នាំ​ឲ្យ​​មាន​​ការ​ឡើង ស៊េរី​រថយន្ត​នោះ ។ លោក លី ឧត្ដម​បញ្ជាក់​បន្ថែម​​ថា ប្រាក់​៣២០០០ ដុល្លារ​ទម្រាំ​​សន្សំ​ប្រាក់​​មក​ទិញ​​រថយន្ត​គ្រប់​នោះ មិន​មែន​ជា​​ការ​ងាយ​ស្រួល​ឡើយ ក្នុង​នោះ​លោក​បាន​លក់​ឡាន​​ចាស់​​ដែល​ខ្លួន​ធ្លាប់​ជិះ​កន្លង​មក​ឡិច​ស៊ីស ៣០០ បូក​​ជា​​ប្រាក់​​សន្សំ​ច្រើន​ឆ្នាំ និង ប្រាក់​តម្លៃ​ខ្លួន​​ទើប​តែ​ថត​​ជា​តារា​តំណាង​ផលិតផល​​ឲ្យ​ថ្នាំ​ដុះ​ធ្មេញ​ខាង​លើ ទើប​បូក​បញ្ចូល​គ្នា​បាន​គ្រប់។

លោក លី ឧត្ដម បាន​សម្ដែង​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដែល​សម្រេច​បាន​ដូច​បំណង​ខ្លួន​បែប​នេះ លោក​ថា របស់​​ប្រឹង​រក​ដោយ​ញើស​ឈាម​ខ្លួន​ឯង គឺ​ជិះ​ទៅ​មាន​​ភាព​កក់ក្ដៅ​និង​មាន​ក្ដី​សុខ​​ខ្លាំង ។

ទោះ​ជា​បី​ជា​ការ​ប្ដូរ​រថយន្ត​ពី​១គ្រឿង​ទៅ​១គ្រឿង​មិន​មែន​ជា​ការ​ងាយស្រួល​បែប​នេះ​ក្ដី ឡិចស៊ីស RX330 ក៏​មិន​មែន​ជា​ម៉ូដែល​ចុង​ក្រោយ​របស់​តារា​កូន​កាត់​ឥណ្ឌា​រូប​នេះ​ឡើយ ​​លោក​ថា ប្រសិន​បើ​ទៅ​ថ្ងៃ​អនាគត ទីផ្សារ​សិល្បៈ របស់​ខ្លួន​កាន់​តែ​ប្រសើរ​ជាង​នេះ​នោះ ច្បាស់​ណា​ខ្លួន​ពិត​ជា អាច​ប្ដូរ​អា​សេរី​ទំនើប​ជាង​នេះ​ជាក់​ជា​មិន​ខាន៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់