• 2019-05-02 02:16:12
  • ស្ទីលតារា

Selena ព្រលែងខ្លួនក្នុងឈុតប៊ីគីនីពណ៌ក្រហម សិចស៊ីទាក់ភ្នែកមិនធម្មតា

  • 2019-05-02 02:16:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង Selena Gomez បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បើក​ភ្នែក​ចំហ​មាត់​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ជាមួយ​​ការ​បង្ហាញ​រូបរាង​ដ៏​សិច​ស៊ី​របស់​នាង​ក្នុង​​ការ​ថត​ម៉ូដែល​ឈុត​ប៊ីគីនី​ពណ៌​ក្រហម​ច្រាល។

តារា​ចម្រៀង​វ័យ ២៥ ឆ្នាំ​រូប​នេះ​បាន​កែ​ច្នៃ​ឈុត​នេះ​ដោយ​ខ្លួន​នាង​ផ្ទាល់ ដើម្បី​បិទបាំង​ស្នាម​របួស​ដែល​បន្សល់​ទុក​ពេល​នាង​ធ្វើ​ការ​វះកាត់​ដូរ​ក្រលៀន​អំឡុង​ឆ្នាំ ២០១៧​មក​នោះ។ ការ​ថត​ម៉ូដែល​នេះ គឺ​សម្រាប់​ឲ្យ​ហាង​លក់​ឈុត​ហែល​ទឹក​ថ្មី​របស់​មិត្ត​សម្លាញ់​របស់​នាង Theresa Mingus ដែល​មាន​ឈ្មោះ​ថា "Krahs Swim”។

ហាង​លក់​ឈុត​ហែល​ទឹក​​របស់ Selena និង Krahs បាន​ចាប់​សម្ពោធ​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជាមួយ​នឹង​ឈុត​ហែល​ទឹក​ស្រស់​ស្អាត​ជា​ច្រើន​ដូច​ដែល​តារា​ស្រី​រូប​នេះ ពាក់​បង្ហាញ​ស្រាប់៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់