• 2019-05-03 09:31:00
  • ស្ទីលតារា

ស្អាត​មិន​ធម្មតា ​ជយលាភី​សម្រស់​ឯក​វាយនភណ្ឌ ផ្ទៃ​មុខ​ពេញ​ដោយ​មន្ត​ស្នេហ៍ ស្អាត​សូម្បី​តែ​រូប​ធម្មជាតិ

  • 2019-05-03 09:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 145

ចន្លោះមិនឃើញ

ការ​ប្រកួត "សម្រស់​ឯក​វាយនភណ្ឌ ២០១៩" បាន​បញ្ចប់​ត្រឹម​យប់​ថ្ងៃ​ទី ១ ឧសភា ឆ្នាំ ២០១៩ នេះ​ដោយ​ក្នុង​នោះ​បាន​រក​ឃើញ​ជយលាភី​ទាំង​ពីរ​ភេទ​ហើយ សុទ្ធ​ជា​ប្រុស​សង្ហា និង​ស្រី​ស្អាត​មើល​ហើយ​ពិត​មិន​ចង់​ដក​ភ្នែក។

ក្រោយ​ការ​ប្រឡង​ប្រជែង​យ៉ាង​តឹងតែង បេក្ខនារី យ៉ុន កាន់ទីម៉ា ពាក់​ស្លាក​លេខ​២ កម្មការិនី​រោងចក្រ​មក​ពី​ខេត្ត​កំពង់ស្ពឺ ទទួល​បាន​ជយលាភី​លេខ​១​ផ្នែក​នារី។ ដោយ​ឡែក​ខាង​បុរស​វិញ​បាន​ទៅ​លើ​បេក្ខជន លឿង វិសាល ពាក់​ស្លាក​លេខ ៨ ជា​កម្មករ​រោងចក្រ​កាត់​ដេរ​មក​ពី​ខេត្ត​តាកែវ។

បន្ត​មក​ទៀត​សម្រាប់​ជយលាភី​លេខ​២ បាន​ទៅ​បេក្ខនារី សុន ស្រី​ពៅ មក​ពី​ខេត្ត​ស្វាយ​រៀង និង​បេក្ខជន សុខ មនោ​ចិន មក​ពី​ខេត្ត​បន្ទាយ​មានជ័យ។ ចំណែក​ឯ​ចំណាត់​ថ្នាក់​លេខ​៣ បាន​ទៅ​លើ​បេក្ខនារី លី ណៃ​ហ៊ាង មក​ពី​ភ្នំពេញ និង​បេក្ខជន រដ្ឋា ថៃ​លី មក​ពី​កំពង់​ចាម។

និយាយ​តែ​អំពី​បេក្ខនារី​លេខ​១ យ៉ុន កាន់ទីម៉ា វិញ ត្រូវ​បាន​ទស្សនិកជន​លើក​សរសើរ​ថា កម្មការិនី​រោងចក្រ​រូប​នេះ ពិត​ជា​មាន​សម្រស់​ស្រស់​ស្អាត​ខ្លាំង​ណាស់ ក្នុង​នោះ​បើ​ក្នុង​រូបភាព​តុប​តែង និង​សូម្បី​រូបភាព​ធម្មជាតិ​របស់​នាង ក៏ ទីម៉ា នៅ​តែ​មើល​ទៅ​ស្រស់​ស្អាត និង​ទាក់​ទាញ​ដោយ​ស្នាម​ញញឹម​លើ​ផ្ទៃ​មុខ​ដ៏​មាន​មន្តស្នេហ៍។

ទស្សនា​សម្រស់ធម្មជាតិ​របស់ យ៉ុន កាន់​ទីម៉ា ទាំង​អស់​គ្នា!!!

រូបភាព៖ ហ្វេសប៊ុក យ៉ុន កាន់ទីម៉ា

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម