• 2019-05-06 06:45:00
  • ចម្រៀង

ចំណុច​ល្អ​ៗ គណៈកម្មការ ផ្ដល់​ដល់​​៤ក្រុម ដើម្បី​អភិវឌ្ឍន៍​ក្រុម​ឲ្យ​កាន់​តែ​ខ្លាំង​នា​ពេល​ខាង​មុខ

  • 2019-05-06 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ The Battle of the Bands Cambodia 2019 ​បាន​ចម្រាញ់​ដោយ​រក​ឃើញ​៤​ក្រុម ​សម្រាប់​ត្រៀម​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ ​ទន្ទឹម​នឹង​នេះ ៤​ក្រុម​​​ផ្សេង​ទៀត​បាន​ខកខាន​ ហើយគណៈកម្មការ បាន​​បង្ហាញ​ចំណុច​ដែល​ត្រូវ​កែ​លំអ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នា​ពេល​ក្រោយ។

​១. ​ក្រុម Khmeng Samrae ​​​​ ​ក្រុម​នេះ​បាន​យក​បទ​​ចម្រៀង​​ពី​ដើម​មក Cover ​ច្នៃ​លេង​ជា​​ចង្វាក់​ថ្មីគួរ​ឲ្យ​ចាប់​អារម្មណ៍។ ប៉ុន្តែ​ចំណុច​ដែល​ត្រូវ​កែ​លម្អ​នោះ គឺ​គួរ​ជ្រើស​រើស​ បទ​សម​ស្រប​តាម​ទេពកោសល្យ ដើម្បី​ឲ្យ​ការ​លេង​ មើល​ទៅ​មូល​គ្នា និង​បង្កើត​ភាព​រំភើប​ញាប់​ញ័រ​ ដល់​អ្នក​ទស្សនិកជន។

​២. ក្រុម Kstorm

​ក្រុម​នេះ​បាន​លើក​យក​បទ​ចម្រៀង​ Original Song ចំណង​ជើង​ "ហេតុ​អ្វី​" ​មក​បង្ហាញ​ជូន​ទស្សនិកជន​។ ចំណុច​ដែល​ត្រូវ​កែ​លម្អ គឺ​ព្យាយាម​លេង​ឲ្យ​ស្មើ​ កុំ​ឡើង​ចុះ​ ត្រង់​កន្លែង​ដែល​មិន​ចាំ​បាច់​។ ក្រៅ​ពី​នេះ គួរ​ព្យាយាមលេង​ឲ្យ​ស៊ី​ចង្វាក់​គ្នា ដើម្បី​អន្ទង​ចិត្ត​គណៈកម្មាធិការ​បាន​។​​​ គណៈកម្មការ បញ្ជាក់​ថា បញ្ហា​អាច​មក​ពិ​ពេល​វេលាហាត់​សម​ខ្លី បើ​ពួក​គេ​មាន​ពេល​គ្រប់​គ្រាន់ ពួក​គេ​នឹង​ធ្វើ​បាន​ល្អ​មិន​ខាន។​

៣. ក្រុម​ Garuda

​​ក្រុម​យុវវ័យ​នេះ ​បាន​​លើក​យក​បទ​ថ្មី មាន​ចំណង​ជើង​ថា "លែង​ដៃ" ​ជា​បទ​ចម្រៀង​​តែង​និពន្ធ​ថ្មី​សុទ្ធ​សាធ​ ដែល​គួរ​ឲ្យ​សរសើរ។ ចំណុច​ត្រូវ​កែ​លម្អ គឺ​ព្យាយាម​ពង្រឹងស្មារតី កុំ​ភ័យ នោះ​ពួក​គេ​នឹង​ល្អ​សម្រាប់​ពេល​ខាង​មុខ។

៤. ក្រុម Bestlife

​​ក្រុម​នេះ​បាន​លើក​យក​បទ​ចម្រៀង​បែប​មនោសញ្ចេតនា​មក​សម្ដែង។ តាម​​គណៈកម្មាធិការ​បាន​លើក​ឡើង​ថា ​ក្រុម​នេះ​ នៅ​​ខ្វះ​ទំនុក​ចិត្ត។ ដូច្នេះ មិន​ខុស​ពី​ប៉ុន្មាន​ក្រុម​ខាង​លើ​ដែរ គឺ​អាច​មក​ពេល​វេលា​ហាត់​សម​ខ្លី ទើប​ធ្វើ​ឲ្យ​ស្មារតី​ជា​ក្រុម​នៅ​មិន​បាន​ល្អ​ដល់​កម្រិត។ ប៉ុន្តែ​បន្ទាប់​ពី​នេះ​ទៅ គណៈកម្មការ​យល់​ថា ពួក​គេ​នឹង​ជា​ក្រុមខ្លាំង​មួយ​មិន​ខាន។

​គួរ​បញ្ជាក់​ថា កាល​ពី​​ប្រលង​​​ថ្ងៃ​ទី ២០​ ខែ​មេសា ឆ្នាំ ២០១៩ ​នៅ ហាង​កាហ្វេ The Hard Rock Cafeក្នុង​ផ្សារ​ទំនើប Exchange Square ​កម្មវិធី Battle of the Bands Cambodia 2019 ​មាន​ក្រុម​សម្ដែង​សរុប​៨​ក្រុម​ដូច​ជា ក្រុម Khmeng Samrae ក្រុម Kstorm ក្រុម​ Garuda ក្រុម Bestlife ក្រុម ​Hashtag ក្រុម ​De' first ​ក្រុម ​Sweet Band ​ក្រុម Batbangers ​។ ​ក្នុង​នោះ​ ៤​​ក្រុម​គឺ ​Hashtag ,De' first ​, ​Sweet Band ​និង Batbangers ​បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ​សម្រាប់​ការ​ប្រលង​យក​ជយ​លាភី​ នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​២៥ ខែ​ឧសភា ២០១៩ នៅ Exchange Square ​ចាប់​ពី​ម៉ោង៦​យប់​ត​ទៅ។ ​​​​

ចុចអាន៖ រកឃើញក្រុមខ្លាំង ឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី​ Battle of the Bands Cambodia 2019

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម