• 2019-05-06 08:50:55
  • ព័ត៌មាន

អ្នក​ដឹកនាំសម្ដែង​​នៅ​ថោន​ បាន​រៀបការ​ ជាមួយ​នារី​ដ៏​ស្រស់​ស្អាត​ហើយ​យប់​មិញ

  • 2019-05-06 08:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដឹកនាំ​សម្ដែង ប៊ុន រតនា ហៅ សេម បាន​ចូល​រោងការ​ហើយ ជាមួយ​កញ្ញា លីឈី ហើយនា​យប់​មិញ​នេះ​បាន​ប្រារព្ធពិធី​ទទួល​ភ្ញៀវ​កិត្តិយស​ពិសា​ភោជនីយអាហារ​នៅ​ព្រីមែរ​សែន​សុខ ប្រមាណ​ជាង ១០០​តុ​ឯណោះ។

ភរិយា​របស់​លោក ប៊ុន រតនា គឺកញ្ញា លីឈី ជា​តារា​សម្ដែង​ដ៏​ស្រស់​ស្អាត​មួយ​រូប។ ជុំវិញ​ដើម​កំណើត​ស្នេហ៍​វិញ ពួក​គេ​បាន​បង្ហើប​ថា ដំបូង​ឡើយ គឺ​ពួក​គេបាន​ស្គាល់​គ្នា​ក្នុង​ការងារ​សិល្បៈ ដោយ​ខាង​ប្រុស​គឺ​ជា​អ្នក​ដឹកនាំ​សម្ដែង និង​ខាង​ស្រី គឺ​ជា​តារា​សម្ដែង។ បន្ទាប់​ពី​ជួប​គ្នា​ញយៗ ក្រសែ​ភ្នែក​បាញ់​រក​គ្នា ហើយ​បេះដូង​ក៏​វេញ​ចូល​គ្នា ពួក​គេ​ក៏​សម្រេច​កសាង​ទំនាក់ទំនង​ស៊ី​ជម្រៅ​មួយ​តែ​ម្ដង។

"បើ​និយាយ​ពី​សាច់​យើង​ស្គាល់​គ្នា គឺ​ច្រើន​ឆ្នាំ​ហើយ ក្នុង​វេលា​នោះ ពួក​យើង​មើល​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទី​បំផុត​ក៏​ស្រឡាញ់​គ្នា គឺ​ប្រហែល​ជា​រយៈ​ពេល​២​ឆ្នាំ​នេះ​ឯង ដែល​យើង​ស្រឡាញ់​គ្នា"។ លោក ប៊ុន រតនា ថ្លែង។

អ្នក​នាង លីឈី បាន​លើក​សរសើរ​ស្វាមី​ថា ជា​មនុស្ស​មាន​ចរិត​ល្អ ពិសេស​នោះ លោក​គឺ​ជា​មនុស្ស ម៉ឺងម៉ាត់​នឹង​ការងារ ដែល​នេះ គឺ​ជា​ចំណុច​ទាក​ទាញ​ចិត្ត​របស់​នាង​ឲ្យ​ព្រម​ប្រគល់​បេះដូង និង​ព្រម​ផ្ញើ​។ ក្រោយ​ចាប់​ដៃ​គ្នា គូស្វាមី​ភរិយា​ថ្មោង​ថ្មី បង្ហើប​ថា ពួក​គេ​មាន​គម្រោង​អាជីវកម្ម​មួយ​ចំនួន​បន្ថែម​ពី​លើ​អ្វី​ដែល​មាន​បច្ចុប្បន្ន គឺ​អាជីវកម្ម​លក់​ឡាន ដែល​លោក សេម បាន​គ្រប់​គ្រង​យូរ​មក​ហើយ។

ដោយ​សារ​តែ​ម្នាក់​ៗ សុទ្ធ​ជា​មនុស្ស​ក្នុង​សិល្បៈ យប់​មិញ​នេះ គេ​ឃើញ​សិល្បករ​ខ្មែរ​ច្រើន​ណាស់ បាន​ចូល​រួម​អបអរ​ថ្ងៃ​មង្គល​របស់​ពួក​គេ​យប់​មិញ។ តោះ...ទស្សនា​ទិដ្ឋភាព​យប់​មិញ​ខ្លះ​ៗ ទាំង​អស់​គ្នា!!!

រូបភាព៖ ហ្វេសប៊ុក

អត្ថបទ៖ ទារិកា

មតិយោបល់