• 2019-05-07 03:47:17
  • ជីវិតតារា

មិនធម្មតា!​​ អតីតកញ្ញាឯកកម្ពុជា ឆ្នាំ ២០១៦ ឆាយ នីតា ឆក់បានតំណែងតួឯកជាមួយផលិតកម្មក្រៅស្រុក

  • 2019-05-07 03:47:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាម៉ូដែលឆាយនីតា ដែលជាកញ្ញាឯកកម្ពុជា ឆ្នាំ​២០១៦ បាននឹងកំពុងធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងការឈានជើងប្រឡូកក្នុងសិល្បៈក្រោយជាប់ជយលាភីលេខ៣ កញ្ញាឯកកម្ពុជាជាមួយសម្រស់ល្អឯករបស់នាងធ្វើឲ្យមានទីផ្សារការងារច្រើនមិនធម្មតាទាំងក្នុងស្រុក និងក្រៅស្រុក។

ជាក់ស្តែងអតីតកញ្ញាកម្ពុជាស្រស់សោភារូបនេះ ត្រូវបានផលិតកម្មចិនអញ្ជើញជាកិត្តិយស ចូលរួមសម្តែងខ្សែភាពយន្ត ជាមួយតួឯកប្រុសចិនក្នុងរឿង «អង្គរក្សវគ្គ២​»។ និតា ត្រូវដើរជាតួឯកស្រី ក្នុងការសម្តែងរឿងជាលើកដំបូងជាមួយផលិតកម្មចិន ដែលជ្រើសរើសយករូបនាងសម្តែងជាមួយតួប្រុស លោក Chhen Yi Ming រួមជាមួយតារាល្បីរបស់ចិនជាច្រើនរួបទៀត។ ប៉ះគ្នាជាលើកដំបូងជាមួយផលិតកម្មក្រៅស្រុក នៅលើទឹកដីអង្គរខេត្តសៀមរាប ហើយក៏នឹងចាប់ផ្តើមថត នៅខែឧសភានេះ គឺរយៈពេលមួយខែប៉ុណ្ណោះ។

សម្រាប់ការសម្តែង និងឱកាសចូលរួមថតខ្សែភាពយន្តនេះជារឿងទី២របស់តារា រាងខ្ពស់ស្រលះរូបនេះហើយដែលរឿងដំបូងដែលនាងបានចូលរួមសម្តែងពីផលិតករខ្មែរលោក រ៉ូណាន់ ចាន់ណា រឿង «ឯណាខ្មោច» ដើរជាតួឯកស្រី។

បញ្ជាក់បន្ថែមថាទាក់ទងនឹងការថតខ្សែភាពយន្តលើកដំបូងជាមួយផលិតកម្មរបស់ចិន នីតាមិនបានបកស្រាយច្រើនពីតម្លៃខ្លួនក្នុងសម្តែងទេ ដោយសូមមិនបញ្ចេញតួលេខគ្រាន់តែពោលពាក្យថា៖ "ខ្ញុំពិតជារីករាយណាស់ដែល​ត្រូវបានផលិតកម្មចិនជ្រេីសរេីសខ្ញុំជាតួឯកស្រី​ហើយត្រូវសម្ដែង ជាមួយតួឯកប្រុសជាជនជាតិចិន នៅក្នុងខ្សែភាពយន្ត #អក្សរពិសេស វគ្ត2 សង្ឃឹមថាបងប្អូនជួយគាំទ្រការសម្តែងរបស់នាងខ្ញុំ និងនៅតែបន្តគាំទ្រនាងខ្ញុំ ហើយជឿជាក់ថាសម្រាប់រឿងនេះសាច់រឿងល្អខ្លាំងទាក់ទងនឹងស្នេហាក្រឡាប់ចាក់ រវាងតួឯកស្រី និងតួឯកប្រុសរហូតស្រលាញ់គ្នា"៕

ទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់