• 2019-05-07 04:23:09
  • ចម្រៀង

បទ "លា​ដែន​ប៉ៃលិន" ភ្លេង​រសជាតិ​ថ្មី ពីរោះ​ស្រទន់ណាស់ ឯ​សំនៀងពេញ​ដោយ​មន្ត​បំពេ

  • 2019-05-07 04:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 15

ចន្លោះមិនឃើញ

ឃើញ​ថា មួយ​រយៈ​ចុងក្រោយ​នេះ សកម្មភាព​ចេញ​ច្រៀង​បទ​មរតក​ដើម​មាន​ច្រើន ម្នាក់​ៗ​មាន​ទឹកដម​សំឡេង​ពីរោះ​ម្យ៉ាង​ៗម្នាក់។ ជាក់​ស្ដែង​ដូច​តារា​ចម្រៀង​ម្នាក់ ឈ្មោះ "អរុណ" បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ជាមួយ​ទឹក​ដម​សំឡេង ស្រទន់ ផ្អែម​របស់​គេ​ក្នុង​បទ "លា​ដែន​ប៉ៃលិន"។

បទ "លា​ដែន​ប៉ៃលិន" សំនៀង​ដើម​របស់​អ្នក​ស្រី ប៉ែន រ៉ន។ អរុណ ដែល​មិន​ដឹង​ថា​ជា​តារា​ចម្រៀង​អាជីព ឬ​យ៉ាង​ណា បាន​យក​បទ​នេះ​មក​ច្រៀង Cover ដោយ​កែ​ប៉ារ៉ូល​ខ្លះ ពី​នារី មក​ជា​បុរស​ច្រៀង​វិញ ដើម្បី​ឲ្យ​ស៊ី​គ្នា​ទៅ​នឹង​សាច់​រឿង​ បុរស​ដែល​បាន និង​កំពុង​ជួប​ទុក្ខ​ព្រួយ​ស្នេហ៍​ម្នាក់។

ជាមួយ​ទំនុក​ភ្លេង​ធ្វើ​សា​ថ្មី តម្រូវ​នឹង​បរិបថ​ថ្មី យឺត​ៗ​តែ​ពេញ​ដោយ​មនោសញ្ចេតនា អរុណ បាន​ឆក់​បេះដូង​អ្នក​ស្ដាប់​រាប់​ម៉ឺន​នាក់ ជា​មួយ​តិចនិក​ប្រើ​សំឡេង ដ៏​ស្រទន់ ពេញ​ដោយ​មន្ត​បំពេ​របស់​គេ រៀបរាប់​​ពី​មនោសញ្ចេតនា​ដ៏​ជ្រាល​ជ្រៅ​របស់​បុរស​ម្នាក់ មុន​ពេល​គេ​ឃ្លាត​ចេញ​ ពី​កន្លែង​ម៉ឺន​សែន​អនុស្សាវរីយ​ជាមួយ​សង្សារ​សំណព្វ​ចិត្ត។ នោះ​គឺ "ដែន​ប៉ៃលិន" ទឹកដី​ត្បូង​ពេជ្រ​របស់​កម្ពុជា​យើង។

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម