• 2019-05-07 04:59:40
  • ជីវិតតារា

ខាត់ សុឃីម និយាយទាំងអួលដើម ក ប្រកាន់ជំហរសិល្បៈបុរាណ និងចង់ឲ្យមានអ្នកគាំទ្រទោះគ្មានទីផ្សារក្តី

  • 2019-05-07 04:59:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាពហុជំនាញ អ្នកនាងខាត់ សុឃីម ជាតារាល្បីឈ្មោះក្នុងសិល្បៈដោយសារចម្រៀងបែបបុរាណខ្មែរ ក្រោយទទួលបានការបង្រៀនដោយផ្ទាល់ដៃរបស់លោកឪពុកដែលជាអ្នកសិល្បៈភ្លេងបុរាណខ្មែរ។

ជាក់ស្តែងវិស័យសិល្បៈបុរាណខ្មែរ បានធ្វើឲ្យអ្នកនាងសាងកេរ្តិ៍ឈ្មោះ និងលើកស្ទួយជីវភាពគ្រួសាររហូតមកដល់សព្វថ្ងៃ ហើយអ្នកនាងក៏មិនដែលមានចិត្តចង់កែប្រែការស្រលាញ់ និងផ្លាស់ប្តូរអ្វីដែលជាទម្រង់របស់ខ្មែរនោះដែរ។ ដោយឡែកនៅក្នុងកម្មវិធីសម្ភាសន៍មួយក្នុងកម្មវិធី Tok Tok ជាមួយនេនទុំ អ្នកនាងនិយាយទាំំងអួលដើមកថា សម្រាប់ចំណេះដឹងជ្រៅជ្រះពីសាលា អ្នកនាងគ្មានទេចំពោះផ្នែកសិល្បៈបុរាណ វាគ្រាន់តែជាក្តីស្រលាញ់ និងអ្វីដែលលោកឳពុកនាងបានបង្ហាត់បង្រៀន។ វាផ្តល់ឲ្យអ្នកនាង និងក្រុមគ្រួសារនូវជីវភាពធូរធារ មានការហូបចុកគ្រប់គ្រាន់ ដូចនេះអ្នកនាងនៅតែខំបន្តថែសិល្បៈបុរាណនេះ ព្រោះវាក៏ជាអ្វីដែលដូនតាបុព្វបុរសខ្មែរបន្សល់ទុកឲ្យក្មេងជំនាន់ក្រោយស្គាល់។

ពិសេសអ្នកនាងបានបន្ថែមក្នុងការតបចម្លើយថា ទទួលស្គាល់ថាអ្នកនាងពិតជាធ្លាប់អំនួត នឹងខ្លួនឯងថាពិតជាពូកែដែលចេះរាល់គ្រប់ទម្រង់សិល្បៈបុរាណខ្មែរ តែផ្ទុយស្រលះអ្នកនាងគិតតេម្នាក់ឯងប៉ុណ្ណោះ ព្រោះពេលដាក់រកជំនួយគឺគ្មានអ្នកទទួលទេ ក្រោមហេតុផលគ្មានអ្នកមើលទេ ហួសសម័យ ហើយពិបាករកអ្នកសហការឧបត្ថម្ភខ្លាំងណាស់។ អ្នកនាងនៅតែឆ្លើយសម្រាប់ខ្លួនឯងមិនតូចចិត្តទេក៏មិនអស់សង្ឃឹមដែរ ធម្មតាការរកស៊ីគឺពិតជាតម្រូវទីផ្សារ​ មិនបន្ទាសប្អូនៗជំនាន់ក្រោយដូចគ្នា។ ប៉ុន្តែអ្នកនាងគ្រាន់តែសំណូមពរជួយអភិរក្សម្នាក់បន្តិចៗ ចាប់ផ្តើមពីខ្លួនឯងទៅច្បាស់ជាមានអ្នកគាំទ្រអ្នកនាងមិនខ្វល់ថាមានអ្នករិះគន់ថាអ្នកនាងឆ្កួតទេតែជាទឹកចិត្តផ្លាស់ប្តូរប៉ុនណាក៏នៅតែជាកូនខ្មែរ។ អ្នកនាងមិនភ្លេចគុណសិល្បៈបែបបុរាណនេះទេ ការខំប្រឹងនេះក៏មិនមែនយកមុខយកមាត់ម្នាក់ឯងអីនោះដែរ គ្រាន់ចង់ថែរក្សាកុំឲ្យបាត់លែង ឮឈ្មោះសោះសោកស្តាយបុព្វបុរសខំសាងទុកប៉ុណ្ណោះ។ ក្នុងនោះនាង ក៏សុំទោសបើសិនជានិយាយមានទៅលើសលួសមិនសមរម្យ៕

ចង់ដឹងច្បាស់យ៉ាងណាទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់