• 2019-05-07 07:51:13
  • ភាពយន្ត

ទម្លាយ​ឲ្យ​ដឹង​កម្រៃ​​តួ​អង្គ​រឿង Avengers ទទួល​បាន​

  • 2019-05-07 07:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្អែក​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ Hollywood Reporter បាន​ឲ្យ​ដឹង​អំពី​ប្រាក់​ចំណូល​ដែល​តួ​អង្គ​សំខាន់ៗ​ក្នុង​សែស្រឡាយ​​ខ្សែ​ភាពយន្ត​ Avengers ​អាច​ទទួល​បាន។

Robert Downey JR.

ប្រភព​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ Robert Downey JR. ដែល​សម្ដែង​ជា​តួ​ Iron Man/Tony Stark ចាប់​តាំង​ពី​ឆ្នាំ ២០០៨ មក បាន​ចរចា​ជា​មួយ​លោក​ Kevin Feige ប្រធាន​ផលិតកម្ម​ Marvel Studios លើ​ប្រាក់​កម្រៃ​ដែល​ទទួល​បាន​ពី​ភាពយន្ត​ជា​ស៊េរី​នេះ។

​​​តួ​អង្គ​ Iron Man ត្រូវ​បាន​ប៉ាន់ស្មាន​ថា​អាច​ទទួល​បាន​កម្រៃ​យ៉ាង​តិច​ ៧៥​ លាន​ដុល្លារ ពី​ខ្សែ​ភាពយន្ត​ Infinity War ដែល​ចេញ​កាល​ពី​ឆ្នាំ​មុន ដោយ​ភាពយន្ត​នេះ​រក​ចំណូល​បាន​ជាង ២ ពាន់​លាន​ដុល្លារ​ឯណោះ។ តួអង្គ​នេះ​ទំនង​ជា​បាន​កម្រៃ​បន្ថែម​ពី​ភាពយន្ត​ Endgame ដែល​រក​ចំណូល​បាន​ខ្ទង់ ២ ពាន់​លាន​ដុល្លារ ក្រោយ​បញ្ចាំង​បាន ១១ ​ថ្ងៃ។

​សម្រាប់​ការ​បង្ហាញ​មុខ​ក្នុង​ខ្សែភាពយន្ត​ Spider-Man: Homecoming ដែល​ចេញ​នៅ​ឆ្នាំ ២០១៧ គេ​ជឿជាក់​ថា​ Robert អាច​រក​​បាន​ ៥ លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ពី​ការ​ថត​​រយៈពេល ៣ ថ្ងៃ។

Chirs Hemsworth

Chirs Hemsworth ​ដែល​បាន​ចុះ​កុងត្រា​ថត​ ៥ រឿង​កាល​ពី​ឆ្នាំ ២០១០ បាន​ចរចា​ជា​ថ្មី​លើ​កុងត្រា​សម្ដែង​ជា​តួ​អង្គ​ Thor នៅ​ក្នុង​ខ្សែ​ភាពយន្ត​ Infinity War និង Endgame ដោយ​អាច​រក​បាន​ចន្លោះ​ពី ១៥ លាន​ដុល្លារ ទៅ ២០ លាន​ដុល្លារ ក្នុង​មួយ​រឿង។

Chris Evans

Chris Evans ដែល​ដើរ​តួ​ជា​ Captain America ក៏​បាន​ចរចា​​ឡើង​វិញ ក្នុង​កម្រៃ​ ១៥ ទៅ ២០ លាន​ដុល្លារ ក្រោយ​ពី​កុងត្រា​ថត​ ៥ រឿង​របស់​ខ្លួន​ត្រូវ​បាន​បញ្ចប់។

Scarlett Johansson

​ចំពោះ​ប្រាក់​កម្រៃ​របស់​​​តួឯក​ស្រី Scarlett Johansson ​មិន​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ ប៉ុន្តែ​នាង​នឹង​​អាច​ទទួល​បាន​កម្រៃ​ ២០ លាន​ដុល្លារ ទាំង​សម្រាប់​ការ​សម្ដែង និង​ការ​ផលិត​​ខ្សែ​ភាពយន្ត​ Black Widow ដែល​រំពឹង​ថា​ចេញ​ផ្សាយ​ឆ្នាំ ២០២០៕​

ប្រភព៖ Independent ប្រែ​សម្រួល៖ សុខហេង

មតិយោបល់