• 2019-05-08 08:57:18
  • ព័ត៌មាន

គ្រូ​បង្ហាត់​សិល្បៈ​​បទពិសោធន៍​ច្រើនឆ្នាំ បើក​សាលា​ថ្មី​ឲ្យ​សិស្ស​គ្មាន​លទ្ធភាព​ចូល​រៀន Free

  • 2019-05-08 08:57:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជាតិ ខេមរា ដែល​មាន​បទពិសោធន៍​ផ្នែក​បង្រៀន និង​ដុស​ខាត់​ទេពកោសល្យ​សិល្បៈ​ជាង ១០​ឆ្នាំ ​បាន​សម្រេច​បើក​​កន្លែង​បណ្ដុះ​ជំនាញ​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា "សាលា​បង្ហាត់​បង្រៀន​សិល្បៈ​ខេមរា​" ដើម្បី​​​​ចូលរួម​លើកស្ទួយ​ក្នុង​វិស័យ​សិល្បៈ​ និង​ជួយ​ដល់​អ្នក​ជំនាន់​ក្រោយ​ដែល​មាន​បំណង​ចង់​ចាប់​អាជីព​ជា​អ្នក​សិល្បៈ​ ឲ្យ​មាន​ជំ​នា​ញ​គ្រឹះ​ច្បាស់លាស់ និង​រឹងមាំ។ ដំណឹង​ល្អ​! ​សម្រាប់​សិស្ស​មាន​​លទ្ធភាព​ខ្សត់​ខ្សោយ លោក​នឹង​ឲ្យ​ផ្ដល់​ឱកាស​ឲ្យ​ចូល​រៀន​ដោយ​ឥត​គិត​ថ្លៃ​ទៀត។

កម្មវិធី​សិក្សា​ដែល​សាលា​ខាង​លើ​ផ្ដល់​ជូន​មាន​ដូចជា៖

  • ផ្នែក​ចម្រៀង (​ការ​រៀន​ស្គាល់​តុង​ប្រើប្រាស់​សម្លេង និង​ចេញ​ច្រៀង​ឲ្យ​ត្រូវ​ណោ​ត​ភ្លេង​)​
  • ផ្នែក​សម្ដែង (​ការ​ដាក់​មនោសញ្ចេតនា ​​ការហាត់​ពត់​សម្លេង និង​ដាក់​ទឹកមុខ​ឲ្យ​ចូល​ទៅតាម​សាច់រឿង​និ​មួយៗ​)​
  • ​ផ្នែក​ពិធីករ (​បង្រៀន​ឲ្យ​ចេះ​ខាង​ទំ​នាក់​ទំនង​សាធារណៈ ការ​និយាយ​ស្ដី​ឲ្យ​មាន​ភាព​ទាក់ទាញ និង​មាន​ភាព​ក្លាហាន​ជឿ​ជាក់​នៅ​លើ​វេទ​កា​ធំ​តូច​)​
  • ផ្នែក​បង្ហាញ​ម៉ូដ & ម៉ូដែល (​ការហាត់​ពុត​ដងខ្លួន​ក្នុង​ការ​បោះ​ជំហរ​ដើម្បី​ទប់​លំនឹង​ក្នុង​ការ​ដើរ​ឲ្យ​ឃើញ​ដងខ្លួន​ស្អាត​និង​ក្លាយ​ជា​អ្នកដើរ​ម៉ូដ​អាជីព​)​
  • ផ្នែក​និពន្ធ​រឿង​ខ្លី (​ការ​បណ្ដុះ​លើ​ការ​សរសេរ ផ្ទៀងផ្ទាត់​ទៅលើ​ការ​លើ​ដាក់​ពាក្យ​​ពេចន៍​​របស់​សេណា​រ៉ូ​យូ​រឿង និង​តួអង្គ និង​ឆាក​នីមួយៗ​ឲ្យ​ស៊ី​ទៅតាម​សាច់រឿង​នៃ​ការ​និពន្ធ​)​។​ល​។

ក្រៅ​ពី​កម្មវិធី​​សិក្សា​​ផ្នែក​សិល្បៈ​ដូច​ដែល​បាន​រៀបរាប់​នេះ សាលា​ក៏​មាន​ផលិតកម្ម​ផ្ទាល់ខ្លួន​ឈ្មោះ "ផលិតកម្ម Time Music" ដែរ។ ដូច្នេះ​​បន្ទាប់​ពី​ហាត់​ពត់ សិស្ស​អាច​បញ្ចេញ​ស្នាដៃ​តាម​រយៈ​ផលិតកម្ម​នេះ​បាន បើ​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់។

សម្រាប់​តម្លៃ​សិក្សា​គ្រប់​ជំនាញ​ផ្នែក​សិល្បៈ​សាលា​មាន​ចែក​ជា​ ២ កម្រិត​គឺ ​សម្រាប់​អ្នកមាន​ធនធាន​គ្រប់​គ្រាន់​ក្នុង​ ១ ​ខែ​៥០ ដុល្លារ។ ឯ​​សម្រាប់​អ្នក​ដែល​គាត់​មិន​មាន​ថវិកា​​គ្រប់​គ្រាន់​ សាលា​​នឹង​​ផ្ដល់​ឱកាស​ឲ្យ​ចូល​សិក្សា​ដោយ​ឥតគិតថ្លៃ។ កាន់​តែ​ពិសេស​ទៀត​នោះ​គឺ ក្រោយ​បញ្ចប់​ការ​សិក្សា សាលា​នឹង​ចេញ​ជា​​​ប័ណ្ណ​សរសើរ ​និង​ធានា​ស្វែង​រក​ការងារ​សម្រាប់​សិស្ស​​ដែល​មាន​​ជំ​នា​ញ​ចេញពី​សាលា​​នេះ​ផង​ដែរ។

"សាលា​បង្ហាត់​បង្រៀន​សិល្បៈ​ខេមរា​" ពោរពេញ​ដោយ​គ្រូ​ជំនាញ និង​បង្រៀន​ដោយ​ លោក ជាតិ ខេមរា ដែល​ជា​អ្នក​គ្រប់​គ្រង​ផ្ទាល់ និង​មាន​បទ​ពិសោធ​ក្នុង​សិល្បៈ​ចម្រៀង​រយៈ​ជិត ​១០ ​ឆ្នាំ។​ដោយ​លោក​ក៏​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម ព្រះវិហារ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​​តាម​រយៈ​​បទ "​មនុស្ស​ក្រៅ​បេះដូង" ផង​ដែរ។

មាន​ចំណាប់​អារម្មណ៍ សូម​ទាក់​ទង៖

  • លេខ​ទូរសព្ទ ០៩៨ ៧២៧៧៧៦​
  • អាសយដ្ឋាន៖ ផ្ទះ ២៩K ផ្លូវ ២៦៥ សង្កាត់​ទឹកល្អក់​៣ ខ​ណ្ឌ័​ទួលគោក ភ្នំពេញ ជិត​ផ្សារ​សំណង់​១២​តែ​ម្តង​៕

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់