• 2019-05-08 06:45:00
  • ជីវិតតារា

អស់ទាស់! ឱក សុគន្ធកញ្ញា យកកញ្ចប់សម្អាងការ កាត់ថ្មីគ្រប់ម៉ូដសម្រិតសម្រាំងស្អាតពិសេស

  • 2019-05-08 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ដំណឹង​រៀប​ការ​របស់​តារា​ចម្រៀង ឱក សុគន្ធ​កញ្ញា ​បាន​បើក​ចំហ ព័ត៌មាន​ផ្សេង​ៗ​ជុំ​វិញ​នឹង​មង្គលការ​របស់​តារា​ស្រី​រូប​នេះ កាន់​តែ​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ជា​ច្រើន​ចង់​ដឹង​បន្ថែម​ទៀត។ ថ្មី​ៗ​នេះ ​ប្រភព​អាច​ទុក​ចិត្ត​បាន ​ទើប​ទម្លាយ​​ពី​សម្អាង​ការ​ដែល​ម្ចាស់​បទ ​"ម្នាក់​ហ្នឹង​ហើយ ​ដែល​ខ្ញុំ​ស្រលាញ់​" ​ជួល​សម្រាប់​​អាពាហ៍ពិពាហ៍​របស់​ខ្លួន។

​តាម​ប្រភព​​បាន​បង្ហើប​ថា ​ពិធី​រៀប​ការ​របស់​តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម​ហង្ស​មាស នឹង​ជាវ​សេវាកម្ម​ពី​សម្អាង​ការ "ប្រណិត​ពិធី" ដែល​កញ្ញា​ជាវ​យក​កញ្ចប់​លក្ខណៈ ពិសេស​តែ​ម្ដង ​គឺ​កាត់​ថ្មី​គ្រប់​កម្មវិធី ​ និង​សម្រិត​សម្រាំង​គ្រប់​ម៉ូដ​សុទ្ធ​តែ​ស្អាត​ៗ និង​ប្រណិត​។ ឈុត​សរុប​ទាំង​អស់​សម្រាប់​មង្គលការ​ ចន្លោះ​ពី​ ១០ ទៅ ១១​ឈុត ។ ចំ​ពោះ​ឈុត​រា​ត្រី​ពេល​កាត់​នំ តារា​ចម្រៀង​សម្បូរប្រជា​ប្រិយ​ភាព​​រូប​នេះ ​គ្រង​​រ៉ូប​ពណ៌​ស​​ពី​សម្អាង​ការ​របស់​ប្រណិត​ពិធី​ផង និង​មាន​ឈុត​ផ្ទាល់​ខ្លួន​​ផង ដែល​ច្នៃ​ម៉ូដ​ថ្មី​​ស្រស់​ស្អាត​ប្លែក​​ខ្លាំង​តែ​ម្ដង ​ធ្វើ​ឲ្យ​កូន​ក្រមុំ​ក្នុង​ពិធី​នេះ​​ប្រៀប​ដូច​ជា​ព្រះ​នាង​ក្នុង​រឿង​និទាន​​ដូច្នោះ​ដែរ។

បើ​តាម​ម្ចាស់​សម្អាង​ការ​ប្រណិត​ពិធី​ បាន​ប្រាប់ Kanha ​​បន្ថែម​ថា ​​តារា​រូប​នេះ​​បាន​ជាវ​យក​លក្ខណៈ​ផ្នួង​សុទ្ធ ដោយ​ភ្លេង​ខ្មែរ និង​អាចារ្យ ​គឺ​ម្ដាយ​របស់​ឱក សុគន្ធ​កញ្ញា ​ជា​អ្នក​​កំណត់​ដោយ​ខ្លួន​ឯង។ ចំពោះ​តម្លៃ​វិញ ​​គេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តារា​ចម្រៀង​កម្ពស់​១,៦៥ម៉ែត្រ​​ជាវ​ក្នុង​តម្លៃ​ប៉ុន្មាន។ បើ​និយាយ​ទៅ ​សម្លៀកបំពាក់​បែប​បុរាណ​សម្រាប់​ថត Pre-Wedding ​របស់​​តារា​កើត​ឆ្នាំ​១៩៨៧​នេះ​ ​ក៏​មួយ​ចំនួន​ជាវ​ពី​​ប្រណិត​ពិធី​ដែរ។

​សម្រាប់​សម្អាង​ការ​​ប្រណិត​ពិធី​ វិញ ​មាន​កញ្ចប់​សេវាកម្ម​ចាប់​ពី​​​ជាង​២​ពាន់​ដុល្លារ​ឡើង​ទៅ ​ដោយ​លោក​អ្នក​អាច​យក​ផ្នួង​សុទ្ធ​ក៏​បាន និង​ផ្នួង​ម៉ៅ​ក៏​បាន​ (​បូក​រួម​ទាំង​អាចារ្យ ភ្លេង​ខ្មែរ សម្រាប់​ពេល​កាត់​សក់​ជា​ដើម​)។ ​អាសយដ្ឋាន​សម្អាងការ មាន​ទី​តាំង​នៅ​​ ផ្ទះ​លេខ ៥១ ផ្លូវ ៣៦៦ សង្កាត់​ទួល​ស្វាយ​ព្រៃ​១ រាជ​ធានី​ភ្នំ​ពេញ​៕

ចុចអាន៖ ធ្លាយចេញតម្លៃថត Pre-Wedding របស់ឱក សុគន្ធកញ្ញា ថ្លៃមិនធម្មតា

អត្ថបទ៖ លឹម សុនា

មតិយោបល់
អត្ថបទពេញនិយម