• 2019-05-08 09:01:16
  • ស្ទីលតារា

សមសួនណាស់ សម្រស់រឿន ណាត​ អតីតកញ្ញាឯកចក្រវាលកម្ពុជាឆ្នាំ ២០១៨ ក្នុងសម្លៀកបំពាក់ប្រពៃណីកូនក្រមុំ

  • 2019-05-08 09:01:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 138

ចន្លោះមិនឃើញ

អតីតកញ្ញាឯកចក្រវាលតំណាងប្រទេសកម្ពុជា ២០១៨ រឿន ណាត ស្រីស្អាតសម្រស់លេចធ្លោពីធម្មជាតិ កំពុងមានប្រជាប្រិយភាពខ្ពស់នាពេលបច្ចុប្បន្នក្នុងអាជីពសិល្បៈ ដោយបញ្ចេញសមត្ថភាពយ៉ាងប៉ិនប្រសប់ក្នុងការសម្តែង និងហាក់មមាញឹកយ៉ាងខ្លាំងក្នុងវិស័យសិល្បៈសម្តែងជាខ្លាំងដែលស្ទើរតែគ្មានពេលសម្រាកផង។

ជាក់ស្តែងក្រៅពីជាតារាបង្ហាញម៉ូដ ម៉ូដែលតំណាងផលិតផល ស្ប៉ត ថត MV ​ភាពយន្តរឿងខ្លីជាហូរហែ រឿន ណាត ក៏ជាតារាសម្តែងស្រីជំនាន់ថ្មីមួយរូបដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជន។ ពិសេសរូបភាពច្រើនសន្លឹកដែលបានបង្ហោះក្នុងបណ្តាសង្គមផ្លូវការរបស់សម្អាងការសុធា ដែលកញ្ញាឯកចក្រវាលតំណាងប្រទេសកម្ពុជារូបនេះ បានធ្វើឲ្យមហាជនលាន់មាត់កោតសរសើរមិនដាច់ពីមាត់សាជាថ្មី។

នាងបានតុបតែងខ្លួនក្នុងឈុតបុរាណខ្មែរយ៉ាងស្រស់ស្អាត ដូចជាទេពអប្សរហាក់ចំណាំមិនចង់បាន ដូចវិលត្រលប់ទៅអតីតកាលនាសម័យមុន ដែលប្រទេសខ្មែរសម្បូររុងរឿង។ សម្រស់របស់នារីខ្មែររូបនេះ ពិតជាភាពទន់ភ្លន់ និងស្វាហាប់សមសួនទន់ភ្លន់គួរឲ្យស្ញើចសរសើរ ទោះបីជាស្លៀកនូវសម្លៀកបំពាក់បុរាណ ឬក៏សម័យទេ៕

ស្រស់ស្អាតខ្លាំងយ៉ាងណាមើលរូបភាពខាងក្រោម៖

រូបភាពដោយៈ សម្អាងការ កាយសុធា និង ម៉ូដែល រឿន ណាត​-Miss Universe Cambodia ២០១៨

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម