• 2019-05-09 03:04:48
  • ជីវិតតារា

Wow! ផ្ទះថ្មីរបស់ ករុណា​ ពេជ្រ កំពុងសាងសង់ធំស្កឹមស្កៃមិនចាញ់ផ្ទះចាស់ ឯតម្លៃក៏មិនធម្មតា

  • 2019-05-09 03:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងសំឡេងស្រទន់ ករុណាពេជ្រ ក្រោយរងការរិះគន់មក លោក​ក៏បានបកស្រាយពីការលក់ផ្ទះចាស់ក្នុងគោលបំណង ៥ចំណែកធំ សម្រាប់បន្តដំណើរក្នុងផ្លូវជីវិតបន្តទៀតសម្រាប់អ្នកមានគុណ ពិសេសលោកឳពុកដែលកំពុងមានជំងឺត្រូវការចំណាយព្យាបាលផងនោះ ហេតុនេះលោកត្រូវព្យាយាមប្រឹងប្រែងយ៉ាងលំបាកក្នុងការរ៉ាប់រង។

ជាក់ស្តែងកាលពីម្សិលមិញមុនអញ្ជើញចូលរួមកម្មវិធីសប្បុរសធម៌កាកបាទក្រហមកម្ពុជា លោកបានបង្ហោះទីតាំងថ្មីដែល ខ្លួនកំពុងសាងសង់ផ្ទះ ជាមួយរូបភាពផ្ទះថ្មីដ៏ធំ និងស្រស់ស្អាតមិនចាញ់ផ្ទះចាស់ដែលលោកបានលក់ហើយនោះ មានន័យថាជាផ្ទះវិឡាដូចគ្នា។

បើសង្កេតមើលទិដ្ឋភាព និងពាក្យពេចន៍ដែលលោកបានបង្ហោះការពីម្សិលមិញ បាន​បង្ហាញ​ថា​៖ "កំពុងសម្រុក អរគុណបងៗខាងក្រុមហ៊ុន Nest ម៉ៅការសំណង់ដែលបានជួយពន្លឿនសំខាន់អត់ផ្ទះនៅទេ វគ្គបុកគ្រឹះត្រូវបានបញ្ចប់ចូលដល់វគ្គចាក់ជើងតាង"។

អ្វីដែលបានបង្ហោះក្នុងសារខាងលើ បានន័យ​ថា​លោកកំពុងញាប់ដៃក្នុងការសាងសង់ និងសម្រេច។ចំណែកកត្តាទី២ ដែល​លោក​បាន​និយាយពីការលក់ផ្ទះ គឺលោក​យក​ទៅ​ធ្វើ​ផ្ទះ​ថ្មី​ល្មម​សមរម្យ​មួយ​លើ​ដី​របស់​ខ្លួនមួយ​កន្លែង​ទៀត​​ ដើម្បីរស់​បន្ត ដូចធ្លាប់លើកយកមកបកស្រាយ ពីការភាន់ស្រឡំពីអ្នក​គាំទ្រ ដែល​ថាលោកយកលុយ​ទៅចាយហ៊ឺហារ មិនខ្វល់ពីឪពុក ក្រោយ​លក់ផ្ទះចាស់​។

យ៉ាងណាមិញ ជុំវិញការសាងសង់ផ្ទះថ្មី ក៏ដូចជាទំហំទឹកប្រាក់បន្ថែមលើសនេះ នៅមិនទាន់សុំការបកស្រាយពី លោកករុណាពេជ្ របាននៅឡើយទេ ដោយគ្រាន់តែឃើញប្រភពសារក្នុង Comment ជា​ច្រើន។ លោកបានតបចម្លើយជាមួយមិត្តភក្តិ ពីការចំណាយ និងទំហំដីថា ​ផ្ទះដែលលោកកំពុងសាងសង់ មានទីតាំងនៅម្តុំបុរីពិភពថ្មី ផ្សារបឹងឈូក។ ចំណែកសាច់ដីមានទំហំ ២០៣០​ម៉ែត្រ ហើយបើសាច់ផ្ទះ១២១៥ម៉ែត្រ។ ទឹកប្រាក់សរុបការសាងសង់ផ្ទះ ១ខ្នងនេះ មិនក្រោម ៣០ម៉ឺនដុល្លារ នៅមិនទាន់រាប់បញ្ចូលសំសម្ភារៈតុបតែងនៅឡើយ។

តាមសម្តីខាងលើ បញ្ជាក់ថាលោកកំពុងតែប្រញាប់ ក្នុងការធ្វើឲ្យរួចឆាប់ នឹងអាលបានចូលនៅ៕

ចង់ដឹងថាច្បាស់ថាផ្ទះលោកធំប់ុន្មាន ទស្សនារូបភាពខាងក្រោម៖

រូបភាពផ្ទះវិឡាថ្មីកំពុងសាងសង់ របស់លោក ករុណា ពេជ្រ​ នៅម្តុំបុរីពិភពថ្មី បឹងឈូក

រូបភាពផ្ទះវីឡាចាស់របស់លោក ករុណា ពេជ្រ

រូបភាពយកពី FB​ Page៖ លោក ករុណា ពេជ្រ

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់