• 2019-05-09 04:32:37
  • ជីវិតតារា

ណាត់ បូរី បង្ហាញរូប Pre-Wedding យ៉ាងស្រស់ស្អាតនៅ ២ប្រទេសជាមួយអនាគតភរិយា

  • 2019-05-09 04:32:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

តារាសម្តែងលោកណាត់ បូរី ក្រោយពីភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នកខេត្តស្វាយរៀងកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ផ្អើលអស់អ្នករស់នៅក្រុងបាវិតពេលថ្មីកន្លងទៅ។

ស្រាប់តែតារាសម្ដែង ណាត់ បូរី និងគូដណ្ដឹងបានសម្រេចបង្ហោះរូបភាពថត Pre-Wedding ដែលផ្ដិតយកមកនូវរូបភាពយ៉ាងស្រស់ស្អាត២ប្រទេសរួមគ្នា​ ចំណែកឯតម្លៃក្នុងការចេញថតនៅ ២ប្រទេស ក៏មានតម្លៃថ្លៃមិនធម្មតាដែរ ធ្វើឲ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់តែម្តងពេលបានឃើញរូបភាពស្វីតៗរបស់គូស្នេហ៍ថ្មីថ្មោងមួយគូនេះ។

ជាក់ស្តែងសម្រាប់ រូបថត Pre-Wedding ជាមួយគូដណ្ដឹងដ៏ស្រស់ស្អាតដែលតារារូបនេះបានបង្ហាញបង្អួតមហាជននៅលើហ្វេសប៊ុកផ្លូវការរបស់ពួកលោក ថតនៅប្រទេសវៀតណាម និងចិន។ ដោយការថតចំណាយទឹកប្រាក់អស់ខ្ទង់ ១ម៉ឺនដុល្លារអាមេរិកឯណោះ និងបូកបញ្ចូលថ្លៃអាហារ សណ្ឋាគារ និងថ្លៃធ្វើដំណើរទៅកន្លែងកម្សាន្តផ្សេងៗទៀត ព្រោះក្រៅពីថត Pre-Wedding ណាត់ បូរី ជាមួយគូដណ្ដឹងឆ្លៀតដើរលេងតំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ ដើម្បីផ្តិតយកបានរូបភាពស្អាតៗប្លែកភ្នែកសម្រាប់ថ្ងៃសិរីមង្គលអាពាហ៍របស់ពួកគេ។

ពិសេសលោកបានបញ្ជាក់បន្ថែមផងដែរថា ខ្លួនពិតជាសប្បាយចិត្តណាស់ ក្នុងនោះមានដូចជាឈុតសម័យទាំងអស់ តែនៅមានឈុតប្រពៃណីជាតិខ្មែរជាច្រើនម៉ូដទៀតដែលលោក នឹងបង្ហាញជាបន្តបន្ទាប់។ បើនិយាយពីទំនាក់ទំនងស្នេហា និងកំណើតស្នេហ៍វិញលោកបានពោលថា មុនឈានដល់ភ្ជាប់ពាក្យ ខ្លួន និងគូដណ្តឹងបានស្រលាញ់ មើលចិត្តថ្លើមគ្នាអស់រយៈពេល ១ឆ្នាំរួចមកហើយទើបឈានដល់ថ្ងៃរៀបការនាពេលឆាប់ៗខាងមុខនេះ​។

ថ្ងៃកំណត់មុនដំបូងលោក និងគូដណ្ដឹងគិតថានឹងចូលរោងការនៅខែ ឧសភា និងមិថុនា នេះតែដោយសារតែឥឡូវហ្នឹងជារដូវភ្លៀងទើបពន្យារពេល ដល់ខែវិច្ជិកា ឬខែធ្នូវិញ៕

ចង់ដឹងច្បាស់យ៉ាងណាទស្សនារូបភាព Pre-Weddingsស្អាតៗខាងក្រោម៖

រូបភាពដោយៈ​ Ah Sva Wedding​

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម