• 2019-05-09 04:36:24
  • ចម្រៀង

​តួ​រឿង "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រឡាញ់" Cover បទ "ខ្លាច​អូន​ប្រាប់​ថា​បែក​ម្ដង​ទៀត" ពីរោះ​មិន​ធម្មតា

  • 2019-05-09 04:36:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នូ ឧសភា ដែល​ត្រូវ​បាន​គេ​ស្គាល់​ច្រើន តាម​រយៈ​រឿង "ថ្ងៃ​មុន​ស្អប់ ថ្ងៃ​នេះ​ស្រឡាញ់" ក្នុង​តួ​អង្គ "ប៉ែន ពេជ្រ​ប្រាថ្នា" បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ម្ដង​ទៀត ក្រោយ​ពី​លោក​បាន​ចេញ​មុខ​ច្រៀង Cover បទ​របស់ ហ្សូណូ មួយ​បទ​មាន​ចំណង​ជើង​ថា "ខ្លាច​អូន​ប្រាប់​ថា​បែក​ម្ដង​ទៀត" សំនៀង​ដើម​របស់​លោក ហ្សូណូ។

មនុស្ស​មិន​តិច​នាក់​ទេ ដែល​ភ្ញាក់​នឹង​ទឹក​ដម​សំឡេង​របស់​លោក ក៏​ដូច មិន​នឹក​ស្មាន​ថា តារា​ប្រុស​ទើប​រះ​រូប​នេះ ថែម​ទាំង​អាច​ច្រៀង​បាន​យ៉ាង​ពីរោះ​ដូច្នេះ​ទៀត។ យ៉ាង​ណា​ក៏​ដោយ ការ​ពិត​បាន​បង្ហាញ​តាម​រយៈ​វីដេអូ​ប្រមាណ​ជាង ៥នាទីថា លោក​មាន​ពិត​ជា​មាន​ទេពកោសល្យ​ក្នុង​ការ​ច្រៀង និង​ការ​ប្រើ​ប្រាស់​សំនៀង​ពិត​ប្រាកដ​មែន។ ក្រៅ​ពី​នេះ លោក​ក៏​លេង​កាយ​វិការ និង​ចូល​តួ​ណាស់​ដែរ។ ដូច្នេះ​ហើយ ទើប​គេ​ឃើញ​មនុស្ស​រាប់​ពាន់​នាក់ បាន​ចែក​ចាយ​វីដេអូ​ចម្រៀង Cover របស់ ឧសភា។

តោះ...ទៅ​មើល​តារា​ប្រុស​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់