- 2019-05-10 04:15:26
- ព័ត៌មាន
Fan ម្នាក់ ហា៊នចាប់ថើបថ្ពាល់តារាល្បីៗកម្ពុជាទាំងប្រុសទាំងស្រីមិនក្រោម ៥០នាក់ឡើយឲ្យតែជួប
- 2019-05-10 04:15:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan ម្នាក់ ហា៊នចាប់ថើបថ្ពាល់តារាល្បីៗកម្ពុជាទាំងប្រុសទាំងស្រីមិនក្រោម ៥០នាក់ឡើយឲ្យតែជួប
ចន្លោះមិនឃើញ
តាម Vj Alasskoo បានបញ្ចេញឲ្យដឹងនៅព្រឹកនេះថា យុវជនម្នាក់ដែលជាអ្នកសិល្បៈងប់ងុលខ្លាំងនោះ បានថើបថ្ពាល់តារាល្បីរបស់កម្ពុជាស្ទើរទាំងអស់មិនក្រោម ៥០នាក់ឡើយ ឲ្យតែរូបគេបានជួបក្នុងកម្មវិធីសិល្បៈណាមយយ។
យុវជនរូបនេះ មានឈ្មោះថា ចឹក ប៉ូលី បច្ចុប្បន្នគឺជាពលករខ្មែរធ្វើការនៅប្រទេសកូរ៉េខាងត្បូង ខាងផ្នែករោងចក្រផលិតសម្ភារទូទៅ។ មិនច្បាស់ឡើយថា ប៉ូលី ជាអ្នកគាំទ្រតារារូបណាឡើយ ប៉ុន្តែតាម សំអាត ឬ Vj Alasskoo បញ្ជាក់ថា យុវជនរូបនេះ គឺជាអ្នកស្រឡាញ់សិល្បៈ ក៏ដូចជាសិល្បករខ្លាំងបំផុត។ ដូច្នេះហើយ ឲ្យតែមានឱកាសបានជួប មិនថា idol រូបនេះ ជានរណាទេ គឺសុំថើបថ្ពាល់តែរហូត។
បែបនេះក្ដី មានការសង្ស័យថា ចឹក ប៉ូលី គឺជាអ្នកគាំទ្ររបស់ ឡេង ណាវ៉ាត្រា ដែលមានអតីតកាលជាពលករធ្វើការនៅប្រទេសកូរ៉េខាងត្បូងដែរ។ ការសង្ស័យនោះ ដោយសារគេបានឃើញថា នៅលើ Cover នៃ Profile របស់គេ មានដាក់រូបជាមួយ អតីតពលករ ឡេង ណាវ៉ាត្រា។
តោះ...ទស្សនាទាំងអស់គ្នាថាតើ ប៉ូលី បានថើបថ្ពាល់ idol ណាខ្លះ?