• 2019-05-10 04:40:03
  • ភាពយន្ត

«នាងបាប» ដំណើររឿងបកស្រាយកម្មផលពីអតីត

  • 2019-05-10 04:40:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅអំពីការផ្សព្វផ្សាយឆាកពិសេសៗនៃរឿងភាគថៃ «នាងបាប» មានបង្ហាញរឿងរ៉ាវជាប់ជំពាក់គ្នាជាច្រើន រវាងមនុស្ស និងខ្មោចតភព តជាតិរួចមក តើលោកអ្នកធ្លាប់គិតរឺទេរឿងរ៉ាវនៃសេចក្តីស្នេហារវាងបុរសស្ត្រីនៅក្នុងជំនាន់មួយ អាចបង្កើតបានជារឿងថ្មីបន្តដល់ជំនាន់ថ្មីមួយទៀត? តើអ្នកធ្លាប់ងឿងឆ្ងល់ឬទេ បញ្ហាមួយចំនួនដែលអ្នកបានជួបប្រទះក្នុងពេលបច្ចុប្បន្នហាក់គ្មានដើមរឿងពិតប្រាកដ?

ដោះស្រាយនូវមន្ទិលទាំងអស់នេះ រឿង នាងបាប នឹងចូលមកបកស្រាយយ៉ាងលម្អិតអំពីទំនាក់ទំនងរវាងកម្ម និងផលដែលមនុស្សពីរជំនាន់បានសាងរួមគ្នា។

ភាពមិនស្មោះត្រង់របស់បុរសជាស្វាមី មិនត្រឹមបំបែកសុភមង្គល ធ្វើឲ្យគ្រួសារមួយបែកបាក់ឡើយ តែចុងក្រោយដោយសារតែអំពើផិតក្បត់របស់ ព្រះវណាថេប បានធ្វើអោយប្រពន្ធដើម និងប្រពន្ធចុងជាអ្នកបម្រើក្នុងផ្ទះឈ្លោះទាស់ទែងគ្នា ក្លាយជាគំនុំចាក់ជ្រៅក្នុងជម្រៅចិត្តរៀងខ្លួនមិនអាចដោះស្រាយបាន ហើយឈានដល់ការរៀបល្បិចសម្លាប់គ្នា យកឈ្នះរៀងខ្លួនតែម្តង។ ទោះរឿងធំប៉ុណ្ណាក៏ដោយ តែកាលណាមនុស្សស្លាប់ហើយអ្វីៗក៏ត្រូវបញ្ចប់ តែផលនៃអំពើដែលបុគ្គលម្នាក់បានសាង វាមិនបានបញ្ចប់ទៅតាមអាយុរបស់មនុស្សឡើយ។

ផលនៃកម្មនៅតែតាមតបស្នងលោក នុ ដែលជាព្រះវណាថេប ក្នុងជាតិថ្មី ជីវិតក៏ជួបតែរឿងស្មុគស្មាញឥតស្រាករហូតត្រូវរត់រកព្រះធម៌រំលត់ទុក្ខ។ បញ្ហាកើតឡើងច្រើនសន្ធឹក តែព្រះសង្ឃបែរផ្តល់ត្រឹមឱវាទ “រឿងដែលអ្នកបានជួបក្នុងជាតិនេះ គឺជារឿងរបស់កម្មដែលអ្នកបានសាងទុកក្នុងអតីត ហើយតម្រូវឲ្យអ្នកលុបលាងតបសង។ ដំណោះស្រាយ គឺត្រូវធ្វើចិត្តនៅជាមួយបច្ចុប្បន្នឲ្យបានល្អ”។ តើបញ្ហាដែលលោក នុ បានសាងកាលពីច្រើនឆ្នាំមុន ពិតជាអាចបញ្ចប់ត្រឹមការតាំងចិត្តស្ងប់រស់នៅឲ្យបានល្អមែនរឺយ៉ាងណា?

តើការធ្វើអាក្រក់តបស្នងនូវទង្វើអាក្រក់របស់អ្នកដ៏ទៃដែលបានសាងដាក់ខ្លួនជាដំណោះស្រាយត្រឹមត្រូវដែររឺទេ? តើការស្រឡាញ់មនុស្សម្នាក់យ៉ាងខ្លាំងរហូតលែងបែងចែកអាក្រក់ ល្អ គុណ និងទោស គឺជាកំហុសមែនរឺបែបណា? តើការស៊ូទ្រាំរងទុក្ខចាំមនុស្សម្នាក់រាប់រយខែឆ្នាំនឹងទទួលបានផលតបស្នងបែបណា? សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់រឿង «នាងបាប» តាមរយៈទូរទស្សន៍PNN រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង៦ រហូតម៉ោង៧យប់៕

អត្ថបទ៖ យី សុធារី

មតិយោបល់