• 2019-05-17 01:48:28
  • ស្ទីលតារា

មក​មើល គូស្វាមី​ ភរិយា ឱក សុគន្ធ​កញ្ញា ក្រោម​ក្រសែ​ភ្នែកថ្នាក់ដឹកនាំជាតិ និង​មន្ត្រីជាន់ខ្ពស់ជា​ច្រើន​រូបយប់​មិញ

  • 2019-05-17 01:48:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីរាត្រីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ វត្តមានដ៏ខ្ពង់ខ្ពស់ភ្ញៀវកិត្តិយស តារាល្បីៗជួរមុខបានផ្តល់ជាកិត្តិយសដ៏មហាធំធេងជាមួយស្នាមញញឹម ជូនពរជ័យដល់គូស្វាមីភិរិយាថ្មោងថ្មីរបស់កំពូលតារាចម្រៀងល្បីឈ្មោះ ឱក សុគន្ធកញ្ញា និងលោក អឹង សុខលី ដែលជាប្អូនប្រុសបង្កើតថៅកែផលិតកម្មហង្សមាសដែលជាអ្នកជំនួញល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជា។

ជាក់ស្តែង មិនមែនមានតែតារានៅក្នុង​ ផលិតកម្មហង្សមាស​​នោះទេដែលបានអញ្ជើញមកចូលរួមនោះ សូម្បីតែនៅខាងផលិតកម្មផ្សេងៗក៏មកចូលរួមអបអរយ៉ាងច្រើនកុះករដូចគ្នា​ ព្រមជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាតគួរឲ្យគយគន់ជាខ្លាំង ក្នុងឈុតសំលៀកបំពាក់ប្លែកៗពីគ្នា ដែលមើលទៅពិតជាទាក់ភ្នែកមែនទែន។

ចំណែកឯនៅរោងពិធីវិញ ពិតជាបានរៀបចំយ៉ាងល្អឥតខ្ចោះ គួរឲ្យគយគន់ នៅឯសណ្ឋាគារ សុខាភ្នំពេញ មានចំនួនរហូតទៅដល់ ២០០ តុ។ ក្នុងនោះ វត្តមានតារាល្បីៗដែលមកចូលរួមមានដូចជា ណុប បាយ៉ារិទ្ធ, ឈីន រតនៈ, នី រតនា និងភរិយា, សុគន្ធ និសា និងស្វាមី, ឈិត សុវណ្ណបញ្ញា,ឆន សុវណ្ណារាជ,ឆាយ វិរៈយុទ្ធ,ពេជ្រ សោភា,សុខ ពិសី,គង់ ចាន់ស្រូមុំ និងស្វាមី អូនម៉ូម៉ូ,ជា សុណ្ណារិទ្ធ និងភិរិយា អូន ហ្វ្រែម, រ៉ូលីន, ដួង វីរៈសិទ្ធ​, ពេជ្រ ថៃ,សួស វិហ្សា,Tommy, ចាន់ កែវនិមលនិងស្វាមី ,ជា ដេវិតនិង ទេព បូព្រឹប្ស,ប៉ែន ចំរ៉ុង, រ៉េត សូហ្សាណា,ពិធីការីនី យុគ ចិន្តា,មាន សូនីតា,តារា Original Song អេដានិងម្ចាស់ចិត្ត ព្រមទាំងតារាល្បីៗជាច្រើនរូបទៀតផងដែរ លាយឡំជាមួយស្នាមញញឹមស្រស់ស្រាយ យ៉ាងស្រស់ស្អាតគ្រប់ៗគ្នាចូលរួមក្នុងកម្មវិធី។

** ទស្សនាទិដ្ឋភាពកម្រងរូបភាពស្អាតៗខាងក្រោម៖**

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី