• 2019-05-21 04:21:25
  • ព័ត៌មាន

Funny! ណូម័រ៖ "ទី​បំផុត​នារី​ដែល​មាន​វ័យ30ឆ្នាំ ត្រូវ​បាន​សារមន្ទីរ​ដោះលែង​វិញ​ហើយ”

  • 2019-05-21 04:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ទី​បំផុត​នារី​ដែល​មាន​វ័យ30ឆ្នាំ ត្រូវ​បាន​សារមន្ទីរ​ដោះលែង​វិញ​ហើយ” គឺ​ជា​ប្រយោគ​បែប​កំប្លែង​មួយ​របស់​តារា​ស្រី អន រ៉ាស៊ី​សុមេត្តា ហៅ ណូម័រ សំដៅ​ដល់​ខ្លួន​នាង ដែល​មាន​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ បាន​រក​ឃើញ​គូ​គាប់​ទ្រនាប់​ចិត្ត​ត្រៀម​ចូល​រោងការ​ចុង​ខែ​នេះ​ហើយ។

យោង​លើ​ហេតុផល​ខាង​លើ ពិធីការិនី និង​ជា​តារា​សម្ដែង ណូម័រ បាន​លើក​ទឹក​ចិត្ត​ដល់​មិត្ត​នារី​ផ្សេង​ទៀត ដែល​មិន​ទាន់​ដល់​គូ កុំ​ទាន់​អស់​សង្ឃឹម។ "អីចឹង​បង​ប្អូន ដែល​អត់​លិឍ​គ្នា​យើង កុំ​ភ័យ​បារម្ភ​ណា តាំង​ចិត្ត​អោយ​ស្ងប់! មិន​ប្រាកដ​ថា ចូល​សារមន្ទីរ​ហើយ​ចេញ​វិញ​មិន​បាន​នោះ​ទេ ហិហិ...ឈប់​ខ្លាច​រអា​នឹង​សារ​មន្ទីរ​ទៀត​ទៅ អាយុ​គ្រាន់​ជា​តួ​លេខ​ប៉ុណ្ណោះ"។

មក​ទល់​នឹង​ពេល​នេះ ធៀប​ការ​​របស់ ណូម័រ និង​វីជេ សុភា បាន​ដល់​ដៃ​ភ្ញៀវ​កិត្តិយស​អស់​ទៅ​ហើយ ដោយ​នៅ​តែ​ថ្ងៃ​ជ័យ​មក​ដល់​ផ្លូវ​ការ​តែ​ប៉ុណ្ណោះ។ តាម​សំបុត្រ​អាពាហ៍ពិពាហ៍​របស់ តារា​ស្រី​ប្រុស​មួយ​គូ​នេះ ដែល​ធ្លាក់​ដល់​ដៃ​ភ្ញៀវ​កិត្តិយស ពួក​គេ​ទាំង​ពីរ​នឹង​ចូល​រោង​ជ័យ​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ២៨ ឧសភា​នេះ​ហើយ ក្រោយ​ពី​បាន​សេពគប់​គ្នា​អស់​រយៈ ពេល​ជា​ច្រើន​ឆ្នាំ។

នេះ​ជា​កិច្ច​ប្រពៃណី​ដែល​សាមី​ខ្លួន​ធ្លាប់​អះអាង​ថា មិន​អាច​ចោល​បាន ប៉ុន្តែ​កិច្ច​ក្នុង​លក្ខខណ្ឌ​ច្បាប់ គឺ​ពួក​គេ​ទាំង​ពីរ​បាន​បំពេញ​រួច​រាល់​ហើយ ពោល​គឺ​ពួក​គេ​ទាំង​ពីរ​បាន​ចុះ​អេតាស៊ីវិល​ជាមួយ​គ្នា​រួច​ហើយ។ បន្ថែម​ពី​លើ​នេះ ណូម័រ និង​វីជេ សុភា ក៏​បាន​ទិញ​ផ្ទះ​ថ្មី​សម្រាប់​រួម​រស់​ជាមួយ​គ្នា​រួច​រាល់​ហើយ​ទៀត​ដែរ ទើប​អ្នក​ទាំង​ពីរ​ឈាន​មក​បំពេញ​កិច្ច​តាម​ប្រពៃណី​ទំនៀមទម្លាប់​បន្ថែម​ទៀត​នា​ចុង​ខែ​នេះ។

នៅ​មុន​នេះ អន រ៉ាស៊ី​សុមេត្តា ហៅ ណូម័រ បាន​បដិសេធន៍​និយាយ​ពី​ថ្ងៃ​រៀប​ការ ដោយ​នាង​ចង់​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ភ្ញាក់​ផ្អើល។ ប៉ុន្តែ​នាង​បាន​ប្រកាស​បើក​ចំហ​ចំណង​ស្នេហ៍​ជាមួយ​អតីត​ពិធី​ករ​ទូរទស្សន៍​វីជេ សុភា កាល​ពី​ដើម​ខែ​មេសា។ ទំនាក់ទំនង​មួយ​នេះ គឺ​បន្ទាប់​ពី​ពួក​គេ​បាន​សេពគប់​គ្នា​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ក្នុង​រយៈ​ពេល​នោះ ​គេ​បាន​ដាក់​ការ​សង្ស័យ​ថា ​លើ​ទំនាក់ទំនង​មួយ​នេះ​ក៏​ដោយ កាលណោះ នាង តែង​អះអាង​ថា នាង និង​វីជេ សុភា ត្រឹម​ជា​មិត្ត​រួម​អាជីព និង​ជាង​បង​ប្រុស​ម្នាក់​ប៉ុណ្ណោះ។

អាន៖ ស្ងាត់​ៗ​មាន​ដំណឹង ស៊ិន ឧត្ដម​ផល្លា ដើរ​ចេញ​កណ្ដាល​ទី

អាន៖ តារា​ប្រុស​សង្ហា​ខ្មែរ​ច្រើន​រូប សុទ្ធ​តែ​មាន​កម្ពស់​ស្តង់ដារ​សង្ហា​អស់​ទាស់

អាន៖ មាន​ស្នេហា​ជាមួយ​សង្សារ​កូន​កាត់ ៣ សាសន៍ ប៊ី សុធារី បើក​ទូលាយ​តែ​ម្ដង

អត្ថបទ៖ ទារិកា

មតិយោបល់