• 2019-05-22 03:34:22
  • ព័ត៌មាន

Yaya ប្រកាស​ថា​ខ្លួន​ជា​ BLINK ១០០%

  • 2019-05-22 03:34:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​តារា​សម្ដែង​ស្រី​ជួរ​មុខ​របស់​ថៃ Yaya Urassaya បាន​ប្រកាស​ថា​ខ្លួន​គឺ​ជា​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​កូរ៉េ​ BLACKPINK ពិត​ប្រាកដ​ ១០០% តាម​រយៈ​គណនី​ Instagram ផ្លូវ​ការ​របស់​ខ្លួន​កាល​ពី​ម្សិលមិញ​នេះ។

Yaya បាន​ប្រកាស​បែប​នេះ​ដោយ​មាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​​បង្ហាញ​អំពី​ការ​សម្ដែង​បទ​ចម្រៀង​ "Kill This Love” របស់​ BLACKPINK នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ទោល​លើក​ដំបូង​របស់​តារា​សម្ដែង​​ Nadech Kugimiya ដែល​ជា​មិត្ត​ប្រុស​របស់​ខ្លួន។

គួរ​ដឹង​ថា​ក្រៅ​ពី​ Yaya មាន​តារា​​ល្បី​របស់​ថៃ​ជា​ច្រើន​បាន​ក្លាយ​ខ្លួន​ជា​អ្នក​គាំទ្រ​របស់​ BLACKPINK ដោយ​សារ​តែ Lisa ដែល​ជា​សមាជិក​ក្រុម​នេះ ជា​ជនជាតិ​ថៃ ហើយ​ជា​តារា​ដំបូង​របស់​​ផលិត​កម្ម​ YG ដែល​ជា​ជនជាតិ​ថៃ​ផង​ដែរ៕​​​​​

ចុចអាន៖ ខ្សែ​ភាព​យន្ត​ល្បី​របស់​វៀតណាម​​យកក្មេងស្រីថតស្រើបស្រាល គេ​រិះគន់​ចាស់​ដៃ

អត្ថបទ៖ សុខហេង

មតិយោបល់