• 2019-05-23 07:40:00
  • ចម្រៀង

គ្រាន់សកម្មភាពហ្វឹកហាត់ប៉ុណ្ណឹងហើយ ទម្រាំថ្ងៃផ្តាច់ព្រ័ត្រ Battle of the Bands Cambodia ​អស្ចារ្យខ្លាំងមិនខាន

  • 2019-05-23 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​២​ថ្ងៃ​ទៀត ​កម្ម​វិធី​​ប្រកួត Battle of the Bands Cambodia ​នឹង​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ។ ​ក្រុម​ទាំង​៤ ដូច​ជា ​ក្រុម Hashtag ក្រុម Sweet Band ​ក្រុម Batbangers និង​ក្រុម De' first  ​បាន​​ហាត់​សម និង​ត្រៀម​ខ្លួន​យ៉ាង​ស្វិត​ស្វាញ ដើម្បី​ប្រកួត​យក​ជយ​លាភី ​ពី​កម្មវិធី​​នេះ។

ក្រុម​នី​មួយៗ សុទ្ធ​​តែ​ខំ​ប្រឹង និង​​ព្យាយាម​យ៉ាង​ណា​ផលិត​បទ​ចម្រៀង​ដោយ​ខ្លួន​ឯង​ឲ្យ​មាន​ភាព​ទាក់​ទាញ​ទស្សនិកជន ក៏​ដូច​ជា​គណៈកម្មការ ដើម្បី​ទទួល​បាន​ពិន្ទុ​ខ្ពស់ ក្លាយ​ជា​ម្ចាស់​ជយលាភី​ពី​ការប្រកួត​តន្ត្រី​ធំ​នេះ។ លើស​ពី​នេះ ​​អំឡុង​ពេល​​ហ្វឹក​ហាត់​ ​គណៈកម្មាធិការ​ទាំង​អស់​បាន​ចូលរួម​ផ្ដល់​មតិ​យោបល់​បន្ថែម ដើម្បី​ជា​គន្លឹះ​សំខាន់​ឲ្យ​ក្រុម​នី​មួយៗ​បាន​ដឹង និង​ពង្រឹង​សមត្ថភាព​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា ។​

​ចង់​ដឹង​ថា ក្រុម​នីមួយៗ មាន​ការ​តាំង​ចិត្ត និង​ជួប​ការ​លំបាក​យ៉ាង​ណា ​សូម​ទស្សនា​វី​ដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

​ក្រុមHashtag

​​ ក្រុម Sweet Band

ក្រុម Batbangers

ក្រុម De' first

កុំ​ភ្លេច​ចូល​រួម​ទស្សនា ​ឲ្យ​បាន​ច្រើន​កុះ​ករ​ នៅ​ផ្សារ​ទំនើប Exchange Square ​ចាប់​ពី​ម៉ោង ​៥កន្លះ​ល្ងាច​ត​ទៅ ​នៅ​ថ្ងៃ​២៥ ខែឧសភា ឆ្នាំ ២០១៩។ ​ចំពោះ​សំបុត្រ​ចូល​ទស្សនា ​​​មិន​គិត​ថ្លៃ​ឡើយ ដោយ​អាច​រក​បាន​នៅ​ស្តង់ Cellard នៅច្រកចូលរបស់ Battle of the Bands Cambodia ផ្ទាល់​ក៏​បាន។ ​ម្យ៉ាង​ទៀត អាច​​កក់​សំបុត្រ​តាម Link ​នេះ​ក៏​បាន។ សូម​បញ្ជាក់​ថា កន្លែង​មាន​កំណត់ ហើយ​សំបុត្រ​ក៏​មាន​កំណត់​ដែរ ​ដូច្នេះ​សូម​រួស​រាន់​ឡើង៕

អត្ថបទ៖ លឹម សុនា

មតិយោបល់