• 2019-05-24 04:13:12
  • ព័ត៌មាន

Sulli រង​ការ​រិះគន់​ជា​ថ្មី ដោយ​សារ​មិន​ពាក់​អាវ​ក្នុង​នៅ​ទី​សាធារណៈ​ (វីដេអូ)

  • 2019-05-24 04:13:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​កាល​ពី​ថ្មីៗ​នេះ​ អតីត​សមាជិក​ក្រុម​ចម្រៀង​ f(x) បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ ទៅ​លើ​គណនី​សង្គម​ផ្ទាល់​ខ្លួន​។ នៅ​ក្នុង​វីដេអូ​នេះ​ Sulli បាន​ពាក់​អាវ​​ខ្លី​ពណ៌​ផ្កា​ឈូក ដោយ​មិន​មាន​ពាក់​អាវ​ក្នុង​នោះ​ទេ។

សកម្មភាព​របស់​​តារា​ស្រី​រូប​នេះ បាន​ដាស់​អារម្មណ៍​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ជា​ពិសេស​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ ឲ្យ​​មក​បញ្ចេញ​មតិ​រិះគន់​មិន​ឈប់ឈរ។ ភាគ​ច្រើន​បាន​រិះគន់​ថា​ Sulli បាន​ល្មើស​នឹង​សីលធម៌​ និង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​​ក្មេងៗ​​ជំនាន់​ក្រោយ។

​​​​​មតិ​រិះគន់​ធ្ងន់​ដែល​សង្កេត​ឃើញ​លើ​វិបសាយ​កូរ៉េ​ SportTV និង OSEN មាន​ដូច​ជា ៖ "សូម្បី​តែ​ជន​បរទេស​ក៏​មិន​ស្លៀកពាក់​ដូច​នាង​ដែរ Sulli គួរ​តែ​ទៅ​រស់​នៅ​ព្រៃ​អាម៉ាហ្សូន​ទៅ”។ គេ​ក៏​សង្កេត​ឃើញ​មាន​​មតិ​ការពារ​ដូច​ជា ៖ "ប្រសិន​បើ​នាង​ជឿជាក់​នឹង​ធ្វើ​បែប​នេះ​​ហើយ គ្មាន​នរណា​ហាម​ឃាត់​នាង​បាន​ឡើង...ស្លៀកពាក់​បែប​នេះ​អាច​មិន​​ល្អ ប៉ុន្តែ​គ្រប់​គ្នា​មាន​ជម្រើស​រៀងៗ​ខ្លួន​”៕

ចុចអាន៖ ខ្សែ​ភាព​យន្ត​ល្បី​របស់​វៀតណាម​​យកក្មេងស្រីថតស្រើបស្រាល គេ​រិះគន់​ចាស់​ដៃ

ប្រភព៖ Zing ប្រែ​សម្រួល៖ សុខហេង

មតិយោបល់