• 2019-05-27 07:21:47
  • ព័ត៌មាន

អ្នក​ចូល​ចិត្ត​រឿង​ថៃ​ដឹង​តែ​ពេញ​ចិត្ត! «បេះដូង​បរិសុទ្ធ» ត្រៀម​ចេញ​ផ្សាយ​ឆាប់ៗ​នេះ​ហើយ

  • 2019-05-27 07:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់​ពេល​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ​រឿង​ភាគ​ថៃ​ថ្មី«​បេះដូង​បរិសុទ្ធ​» នឹង​បង្ហាញ​វត្តមាន ជា​ ផ្លូវការ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍ PNN ហើយ។ សាច់រឿង​ក៏​ថ្មី ឯ​ចរិត​តួអង្គ​ក៏​ប្លែក​ខុស​កាល​គ្រា​មុន រឿង​ភាគ​ថ្មី​នេះ​នឹង​ក្លាយ​ជា​វេទិកា​បង្ហាញ​នូ​វ​ជំ​នួ​បក​ម្រ​មួយ​រវាង​តួឯក​ស្រី ធ្លាប់​ទទួល​ប្រជាប្រិយភាព​ព្រោះ​ពូកែ​បង្ហូរទឹកភ្នែក ក្នុង​រឿង «​ទឹកភ្នែក​នាង​ទាសី​» និង​កំលោះ​ពូកែ​ចាយ​សម្រស់​ក្នុង​រឿង «​ម​ន្ត​ស្នេហ៍​កំលោះ​ពី​ឡុ​ត​»។

​ទោះ​រឿង​មិនទាន់​ចាក់​ផ្សាយ​ពិតមែន តែ​គ្រាន់​ក្រឡេក​ឃើញ​រូបភាព​ខ្លះៗ​នៃ​ការ​ក្រុង​ពាលី​ថត​រឿង​ក៏​អ្នកគាំទ្រ​អាច​ទាយ​ដឹង រឿង​ភាគ​ថៃ​មួយ​នេះ​ពិតជា​មិន​ធ្វើ​ឲ្យ​អ្នកទស្សនា​ខក​បំណង​ឡើយ ព្រោះ​​​ប្រជុំ​ទៅ​ដោយ​តួអង្គ​ល្បីៗ​ជាច្រើន ឯ​តួឯក​ប្រុស​ស្រី​ក៏​ធ្វើការ​ចុះសម្រុង​គ្នា​បាន​ល្អ​ថែម​ទៀ​ត​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​ការងារ។

​​រឿង​ភាគ​ថៃ «​បេះដូង​បរិសុទ្ធ​» នឹង​មក​ជួប​អ្នកគាំទ្រ​ទាំងអស់​នា​ថ្ងៃ ២៧ ខែ ឧសភា​ខាងមុខ​នេះ វេលា​ម៉ោង​១២​ថ្ងៃត្រង់ រហូត​ម៉ោង​១​រសៀល។ កុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា​៕ ​

អត្ថបទ៖ សុខណា

មតិយោបល់