• 2019-05-31 02:32:48
  • ព័ត៌មាន

ពី​យប់​នេះ​ទៅ បើ​ដើរ​លេង​ជួប​ជាមួយ​ក្រុម HEINEKEN ALWAYS ON ដឹង​តែ​សំណាង​ហើយ!

  • 2019-05-31 02:32:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រាបៀ Heineken ដែល​ជា​ស្រាបៀ​គុណភាព​លំដាប់​ថ្នាក់​លេខ​១​ក្នុង​ពិភព​លោក នឹង​រៀប​ចំ​កម្មវិធី​ពិសេស​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​ឈ្មោះ​ថា Heineken Always On នៅ​តាម​ទីតាំង​ណា​មួយ​ក្នុង​ចំណោម​បណ្ដា​ទីតាំង​ជា​ច្រើន​កន្លែង​នៅ​ចំ​កណ្ដាល​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ ចាប់​ពី​ថ្ងៃ ៣១ ខែ​ឧសភា ឆ្នាំ ២០១៩ ត​ទៅ ដើម្បី​ផ្ដល់​ជូន​អតិថិជន​នូវ​បទ​ពិសោធន៍ នៃ​កម្មវិធី​ជប់​លៀង​រាត្រី​ប្លែក​គេ​មិន​ធ្លាប់​មាន​ពី​មុន​មក។

កម្មវិធី Heineken Always On មាន​គោល​បំណង​ពញ្ញាក់ និង​បង្កើន​បទ​ពិសោធន៍​កម្សាន្ត​ពេល​រាត្រី​របស់​អតិថិជន​ពី​រាត្រី​ធម្មតា​មក​កាន់​រាត្រី​ពិសេស​អស្ចារ្យ។ កម្មវិធី​នេះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​បណ្ដា​ទីតាំង​ណា​មួយ​នៅ​ចុង​សប្ដាហ៍​ក្នុង​រាជធានី​ភ្នំពេញ​ដូច​ជា​បៀរ​ហ្គាដិន ភោជនីយដ្ឋាន ប៊ីបីឃ្យូ ស្កាយបារ និង​ក្លិប។ ក្រុម Heineken Always On នឹង​នៅ​ចាំ​បម្រើ​ផ្ដល់​ភាព​សប្បាយ​រីករាយ និង​ផ្ដល់​រង្វាន់​ជូន​អតិថិជន​ដែល​កំពុង​រីករាយ​ទទួល​ស្រាបៀ Heineken។

កម្មវិធី​ពិសេស​នេះ មាន​ការ​ចូល​រួម​ពី​ក្រុម Heineken Always On រួម​ទាំង​ពិធីការ​រូប​សង្ហា វី យ៉ារ៉ូ និង​ការ​សម្ដែង​ដ៏​ភ្ញាក់​ផ្អើល​ដោយ​តារា​ល្បី​ៗ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ ក្រៅ​ពី​នេះ នឹង​មាន​កម្មវិធី​សប្បាយ​ៗ និង​ល្បែង​កម្សាន្ត​ជា​ច្រើន​ទៀត។ ទិញ​ស្រាបៀ Heineken ដើម្បី​មាន​សិទ្ធិ​ចូល​រួម​ក្នុង​ការ​ប្រកួត Heineken Gold Bar Challenge ដើម្បី​មាន​ឱកាស​ឈ្នះ​ស្រាបៀ Heineken Magnum (ដប​យក្ស​ធំ​ចំណុះ​មួយ​លីត្រ​កន្លះ)។ អ្នក​ត្រៀម​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ទាញ​យក​ឱកាស​ឈ្នះ​នេះ​ហើយ ឬ​នៅ?

ដូច្នេះ​សូម​តាម​ដាន និង​ស្វែង​រក​វត្តមាន​នៃ​រថយន្ត Heineken Always On ដើម្បី​ដឹង​ថា កម្មវិធី​ពិសេស​នេះ​នឹង​ធ្វើ​ឡើង​នៅ​កន្លែង​ណា​បន្ទាប់​ទៀត។ ដូច្នេះ អ្នក​នៅ​រង់ចាំ​អី​ទៀត? ត្រៀម​បង្កើត​បទពិសោធន៍​កម្សាន្ត​ពេល​រាត្រី​របស់​អ្នក។ ធានា​ថា ពេល​រាត្រី​របស់​អ្នក​នឹង​ក្លាយ​ជា​បទពិសោធន៍​មិន​អាច​បំភ្លេច​ជាមួយ​ស្រាបៀ Heineken! #HeinekenAlwaysOn សូម​កុំ​ភ្លេច​ថា​ត្រូវ​ទទួល​ទាន​ស្រាបៀ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ជានិច្ច!

ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​ស្រាបៀ Heineken និង Heineken Always ON សូម​ចូល​ទៅ​កាន់​គេហទំព័រ​ផ្លូវ​ការៈhttps://www.facebook.com/heineken

អត្ថបទ៖ ទារិកា

មតិយោបល់