• 2019-05-31 03:47:34
  • ព័ត៌មាន

រឿង​ពិត ពី​ក្រោយ ស្រី​និច បដិសេធ​ថត​សិចស៊ី​ជាមួយ​បុរស​ផ្សេង ក្រៅ​ពី សាន់នី!

  • 2019-05-31 03:47:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រី​ស្អាត សំឡេង​ពីរោះ ស៊ឹម ស្រី​និច បាន​បញ្ចេញ​រូបភាព​សិចស៊ី​បែប​សិល្បៈ​ប៉ុន្មាន​សន្លឹក​ជាមួយ​កំលោះ សាន់នី ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។ ជាមួយ​គ្នា​នោះ នាង​អះអាង​ថា រូប​ភាព​ទាំង​នេះ នាង​នឹង​មិន​ថត​ឡើយ ប្រសិន​បើ​ដៃគូ​បុរស​របស់​នាង មិន​មែន​ជា កំលោះ​សង្ហា​ខាង​លើ។

ភ្លាម​ៗ មិន​មាន​ការ​បក​ស្រាយ​ឡើយ​ពី​សាមី​ខ្លួន ថា​ហេតុអ្វី បាន​ជា​ជា​នាង​ប្រកាន់​គោលការណ៍​តឹង​បែប​នេះ។ ថ្ងៃ​នេះ ស្រី​ស្អាត​វ័យ ២០​ឆ្នាំ បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ចំពោះ​មូលហេតុ​នោះ មិន​មែន​មក​ពី​កំលោះ សាន់នី មាន​ទំនាក់ទំនង​អ្វី​ពិសេស​ជាមួយ​នាង រហូត​ដល់​នាង​ត្រូវ​ប្រកាន់​ខ្លួន​ក្នុង​ការ​ថត​ប៉ះ​សាច់​ជាមួយ​បុរស​ផ្សេង​នោះ​ទេ។ ប៉ុន្តែ​បញ្ហា ត្រង់​ថា ស៊េរី​រូបភាព​ដែល​នាង​ថត គឺ​មាន​ភាព​ជិត​ស្និទ្ធ​ខ្លាំង ខុស​ពី​រូបភាព​ដែល​នាង​ធ្លាប់​ថត​នានា​ពី​មុន​មក។

ដូច្នេះ​ហើយ ដៃគូ​ថត ក៏​គួរ​តែ​ជា​មនុស្ស​ដែល​ជិត​ស្និទ្ធ​នឹង​គ្នា​ខ្លាំង​ដែរ ទើប​អាច​ថត​បាន ហើយ​នោះ​ជា​មូលហេតុ​ដែល​នាង​មិន​មាន​ចិត្ត​ចង់​ថត​រូបភាព​បែប​នេះ​ជាមួយ​បុរស​ផ្សេង ដែល​មិន​សូវ​ស្និទ្ធ​គ្នា។ "ខ្ញុំ​ថត​រូប​ភាព​នេះ ដោយ​សារ​តែ​ខ្ញុំ​មាន​ភាព​ស្និទ្ធស្នាល​ខ្លាំង​ជាមួយ សាន់នី អាច​និយាយ​បាន​ថា ស្និទ្ធ​ជាង​បង​ប្អូន ជាង​មិត្តភ័ក្ដិ ប៉ុន្តែ​មិន​មាន​ជា​ស្នេហា​ទេ!(សើច)”។

ភាព​ស្និទ្ធស្នាល វា​អាច​ឲ្យ​មនុស្ស​យល់​ចិត្ត​គ្នា និង​មិន​សូវ​ខ្មាស​អៀន ក្នុង​ការ​ធ្វើ​ការ​ជាមួយ​គ្នា។ ដូច្នេះ​ហើយ ទើប​ស្រី​និច្ច ប្រកាន់​គោលការណ៍​ថត​រូប​សិចស៊ី​ក្នុង​គំនិត​ខាង​លើ​នេះ ដោយ​តម្រូវ​តែ​ជាមួយ​កំលោះ សាន់នី។ និយាយ​ពី​ទំនាក់ទំនង​មួយ​នេះ​ដដែល តួ​ស្រី​ក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍" បញ្ជាក់​ថា កញ្ញា បាន​ស្គាល់​ជាមួយ​កំលោះ​មុខ​ដូច​កូន​ចិន ក្នុង​រយៈ​ពេល​យូរ​ដែរ​ហើយ ហើយ​មក​ទល់​បច្ចុប្បន្ន ទំនាក់ទំនង​នេះ​កាន់​តែ​ស្និទ្ធ​ខ្លាំង។

ប៉ុន្តែ​យ៉ាង​នេះ​ក្ដី តារា​ស្រី​វ័យ​ក្មេង សង្កត់​ធ្ងន់​ថា នោះ​មិន​មែន​ជា​ទំនាក់ទំនង​ក្នុង​ផ្លូវ​ស្នេហា​នោះ​ទេ។ ផ្អែក​លើ​សម្ផស្ស​ស្រស់​ស្អាត និង​មាន​វ័យ​ត្រឹម ២០​ឆ្នាំ​នោះ ស៊ឹម ស្រីនិច ជា​តារា​ស្រី​មួយ​ដួង​ដែល​បាន និង​កំពុង​តែ​រះ​ក្នុង​សង្គម​សិល្បៈ ក្នុង​នោះ​នាង​បាន​អះអាង​ថា នាង​ត្រូវ​បាន​ប្រិយមិត្ត​ស្គាល់​ច្រើន ក្រោយ​ពី​បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​រឿង "ស្រទន់​មន្ត​ស្នេហ៍" របស់​អ្នក​និពន្ធ ម៉ីសន សុធារី។

ក្រោយ​មក​ទៀត តាម​រយៈ​រឿង "កញ្ញា​ជើង​ខ្លាំង" ក៏​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​កាន់​តែ​ស្គាល់​មួយ​កម្រិត​ទៀត។ តាម​រយៈ​ការ​គាំទ្រ​នេះ អ្នក​គាំទ្រ​មួយ​ចំនួន បាន​ស្នើ​សុំ ស្រីនិច ថត​រូប​សិល្បៈ​សិចស៊ី ទើប​ចុង​ក្រោយ​ក៏​ទទួល​ថត​តាម​គំនិត​ដូច​ក្នុង​រូប ដោយ​ចាប់​ដៃ​ជាមួយ​មនុស្ស​ស្និទ្ធស្នាល​កំលោះ សាន់នី តែ​ម្ដង។ ស្រី​និច្ច បញ្ជាក់​ថា អ្វី​ដែល​នាង​ធ្វើ គឺ​ដើម្បី​ផ្ដល់​ជូន​នូវ​ភាព​ខុស​ប្លែក​ក្នុង​លក្ខខណ្ឌ​សិល្បៈ។ ក្រោយ​ចេញ​ស៊េរី​រូប​ភាព​នោះ ស្រីនិច្ច ឲ្យ​ដឹង​ថា ប្រិយមិត្ត​ជា​ច្រើន​ទទួល​យក​រូបភាព​សិល្បៈ​របស់​នាង និង​ដៃគូ៕

អាន៖ ម្ដង​នេះស្រី​ស្អាត ស៊ឹម ស្រី​និច ភ្លឺ​ភ្នែក​ចែស​ ក្រោយ​ចេញ​រូប​សិចស៊ី

អាន៖ ហ៊ឺ...នាយ ហុងដា ជួប​ទុក្ខទៀត​ហើយ ដល់​ថ្នាក់​ប្រកាស​លក់​ផ្ទះ​បន្ទាន់​!

អត្ថបទ៖ ទារិកា

មតិយោបល់