• 2019-06-01 03:04:00
  • ជីវិតតារា

នេះជាប្រវត្តិត្រួសៗមិនគួររំលងរបស់សមាជិកទាំង ៥ ពីក្រុមចម្រៀង TXT

  • 2019-06-01 03:04:00
  • ចំនួនមតិ 2 | ចំនួនចែករំលែក 36

ចន្លោះមិនឃើញ

សមាជិក​ ៥​រូបពី​ក្រុម​ចម្រៀង​ប្រុស​ថ្មី​នៃ​ផលិតកម្ម Big Hit បាន​ក្លាយ​ជា​ចំណីអារម្មណ៍​ថ្មី​របស់​អ្នក​ស្នេហា​វិស័យ​ K-Pop ជា​ច្រើន។

ពួកគេ​ទាំង​ ៥​ ទាំង​ក្មេង​ ទាំង​សង្ហា ទាំង​ពោរពេញ​ទៅ​ដោយ​ទេពកោសល្យ​សិល្បៈ​ពេញ​ខ្លួន ច្បាស់​ណា​ពួកគេ​នឹង​កេណ្ឌ​បាន​ប្រជាប្រិយភាព​ខ្លាំង​មិនចាញ់​រៀមច្បង​ BTS ទេ។ វីដេអូ​ណែនាំ​ TXT បាន​បង្ហាញ​ជា​បន្ត​បន្ទាប់​ពេញ​អ៊ីនធើណិត​ ប៉ុន្តែ​ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​សូម​មក​ដឹង​ប្រវត្តិ​ត្រួសៗ​របស់​ពួកគេ​ទាំង​ ៥​ដូច​តទៅ៖

១. Yeonjun

យុវជន​រូបនេះ​មាន​ឈ្មោះ​ពេញ​ Choi Yeon Jun មាន​នាទី​ជា​អ្នក​រាំ និង​រ៉េប​ម្នាក់​ប្រចាំ​ក្រុម។ ជាសមាជិក​មាន អាយុ​ច្រើន​ជាងគេ​ប្រចាំក្រុម កើត​ថ្ងៃទី​ ១៣ ខែកញ្ញា ឆ្នាំ ១៩៩៩។ ជា​សមាជិក​ក្រុម​ TXT ជនជាតិកូរ៉េ ដែល​ចេញ​មុខ​មុន​គេ​នៅ​ថ្ងៃទី​ ១០ ខែមករា ឆ្នាំ ២០១៩។ តាម​ព័ត៌មាន​ បាន​ឲ្យដឹង​ថា​ Yeon Jun គឺជា​អតីត​អ្នក​ហ្វឹកហាត់​របស់​ផលិតកម្ម CUBE។

២. Soobin

តារា​ប្រុស​រូបនេះ​មាន​ឈ្មោះ​ពេញ​ Choi Soobin កើត​ថ្ងៃទី​ ០៥ ខែធ្នូ ឆ្នាំ ២០០០។ តាម​ព័ត៌មាន​ លោក​គឺជា​មេក្រុម TXT និង​មាន​តួនាទី​ខាងរ៉េប។ Soobin គឺជា​សមាជិក​ជនជាតិ​កូរ៉េ ទី​ ២​ដែល​បង្ហាញ​មុខ​នៅ​ថ្ងៃទី​ ១៣ ខែមករា ឆ្នាំ ២០១៩។ Soobin ត្រូវ​បាន​មិត្តភ័ក្តិ​នាំគ្នា​លើក​ថា​ជា "ប៉ូលីសប្រកបពាក្យ” ព្រោះ​លោក​ពូកែ​កែពាក្យ​ពួកម៉ាក​ពេល​ពួកគេ​ប្រកប​ពាក្យខុស។

៣. Huening Kai

មាន​ឈ្មោះ​ពេញ​ Kai Kamal Huening កើត​ថ្ងៃ​ ១៤ ខែសីហា ឆ្នាំ ២០០២ ជា​អ្នកទទួលនាទី​ច្រៀង​គោល​ប្រចាំ​ក្រុម។ Huening គឺជា​សមាជិក​សញ្ជាតិ​​កូរ៉េ អាមេរិក ដែល​មាន​ម្ដាយ​ជា​ជនជាតិ​កូរ៉េ និង​ឪពុក​ជា​ជនជាតិ​ប្រេស៊ីល។ ជា​សមាជិកទី ៣​ដែល​បង្ហាញ​ខ្លួនជា​ក្រុម​ TXT នៅ​ថ្ងៃទី​ ១៥ ខែមករា ឆ្នាំ ២០១៩។ Huening អាច​និយាយ​បាន​ដល់ទៅ ៤ភាសា ដូចជា កូរ៉េ ចិន អង់គ្លេស និង​ប័រទុយហ្គាល់។ អ្វី​ដែល​កាន់​តែ​ពិសេស តារា​រូបនេះ គឺ​ជា​តារា​បរទេស​ដំបូង​ដែល​វិវត្តខ្លួនជា​តារា​របស់ Big Hit។

៤. Taehyun

Kim Taehyun គឺជា​ឈ្មោះ​ពេញ​របស់​សមាជិក​ម្នាក់របស់​ TXT ដែល​ទទួល​តូនាទី​ខាង​រ៉េប។ Taehyun កើត​នៅ​ថ្ងៃទី​ ១១ ខែមេសា ឆ្នាំ ២០០២ និងជាជនជាតិកូរ៉េសុទ្ធសាធ។ ជា​សមាជិក​ TXT ទី​ ៤​ដែល​បាន​បង្ហាញ​មុខនៅ​ថ្ងៃទី​ ១៧ ខែមករា ឆ្នាំ ២០១៩។ ចំណង់ចំណូល​ចិត្តពី​កំណើត​របស់ Taehyun គឺ​ការ​ថតរូប។ អ្វី​ដែល​កាន់​តែ​ភ្ញាក់​ផ្អើល​ យុវតារាម្នាក់​នេះ​ ក៏ធ្លាប់​បង្កើតវីដេអូ​បង្រៀនក្មេងៗដូចគ្នា ពីរបៀប​និយាយ​ភាសាអង់គ្លេសដែរ កាលពី​នៅជា​កុមារ។

៥. Beomgyu

សមាជិក​ត្រកូល​ Choi មាន​ឈ្មោះពេញ​ Choi Beomgyu កើត​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០០១។ ជា​សមាជិក​ពូកែ​ច្រៀង និង​រាំ​ប្រចាំក្រុម TXT។ សមាជិក​ជនជាតិ​កូរ៉េម្នាក់​នេះ​ បាន​បង្ហាញ​មុខជា​លើក​ដំបូង​នៅ​ថ្ងៃទី​ ២០ ខែមករា ឆ្នាំ ២០១៩។ កាល​ពី​នៅ​រៀន​ គេ​ធ្លាប់​ជា​សមាជិក​ក្រុម​តន្ត្រី Rock ប្រចាំ​សាលា និង​ជា​មិត្តភ័ក្ដិ​ម្នាក់​ដែល​ពូកែ​លេងសើច ព្រមទាំង​បង្ក​បរិយាកាសរីករាយ​ប្រចាំ​ថ្នាក់។ Beomgyu បាន​ចូល​មក​ហ្វឹកហាត់​នៅ​ផលិតកម្ម Bug Hit នេះ​រយៈពេល​ ៣ឆ្នាំ​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់