• 2019-06-03 09:15:09
  • ព័ត៌មាន

ល្អមើលទៀតហើយ! "​ទីក្រុង​ស្តេច​ល្បែង​" ប្រជុំ​សុទ្ធ​តែ​​តារា​ល្បីៗ​ប្រចាំ​ហុងកុង​

  • 2019-06-03 09:15:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្រាប់​អ្នក​និយម​តាមដាន​ការផ្សា​យ​រឿង​ភាគ​ហុងកុង​របស់​ PNN​ នាពេល​កន្លង​មក ហើយ​បន្ត​ទស្សនា​រឿង​ភាគ «​ទីក្រុង​ស្តេច​ល្បែង​» ទើប​ចាក់​បញ្ចាំង​នាពេល​ថ្មីៗ​នេះ ប្រហែល​គ្មាន​អ្នកណា នឹកភ្នែក​សម្គាល់​ពី​ជំនួបដ៏​កម្រ​របស់​តួ​សម្តែង​ល្បីៗ​របស់ ​TVB ​ឡើយ​។

មូលហេតុ​ព្រោះ​អំឡុងពេល​ច្រើន​ឆ្នាំ​កន្លង​មក​នេះ​តារា​ប្រចាំ​ប៉ុ​ស្ត៍​ទូរ​ទស្សន៍​ TVB តែង​ឆ្លាស់​វេន​គ្នា​តាម​លេខ​រៀង បង្ហាញ​សមត្ថភាព​សម្តែង​រឿង​ភាគ​ជា​បន្តបន្ទាប់​ពុំដែ​លអាក់ខាន ហើយ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​អ្នកទស្សនា​តាម​រយៈ​ទេពកោសល្យ​សម្ដែង​បាន​គ្រប់​តួអង្គ​ដែល​អ្នកដឹកនាំ​រឿង​ត​ម្រូ​វ​ឱ្យ​។ តែ​ចំពោះ​រឿង «​ទីក្រុង​ស្តេច​ល្បែង​» គឺជា​ករណី​ពិសេស ព្រោះ​តួអង្គ​សម្តែង​សំខាន់ៗ​សុទ្ធ​ជា​តារា​ឯករាជ្យ មាន​បទពិសោធ​សម្តែង​យូរ​ឆ្នាំ ផ្តើម​ពី​២០ រហូត​ជាង​៦០​ឆ្នាំ ហើយ​ក៏​ធ្លាប់​ជា​តារា​ប្រចាំ​នៅ ​TVB ​ពីមុន​មក​ដែរ​។​

កញ្ញា សៀវ​តុង (Charmaine Sheh)៖​

​បើ​គិត​រហូតមកដល់​បច្ចុប្បន្ន​នេះ​នេះ កញ្ញា សៀវ​តុង ដែល​មាន​ឈ្មោះ​ពិត Charmaine Sheh បាន​ចូល​ប្រលូក​ក្នុង​វិស័យ​សិល្បៈ​ប្រមាណ​ជាង​២០​ឆ្នាំ​ហើយ​។ ត្បិត​ពេល​នេះ​នាងមានវ័​យ​ប្រមាណ​៤៤​ឆ្នាំ​ទៅ​ហើយ​ក្តី តែ​អ្នក​សម្ដែង​រូប​នេះ នៅតែ​អាច​រក្សា​ជំហរ​ធ្វើជា​តារា​ដ៏​មាន​ប្រជាប្រិយភាព​របស់​ហុងកុង​បាន​ដដែល​។ Charmaine Sheh បាន​ផ្តើម​សម្តែង​រឿងលើក​ដំបូង​នា​ឆ្នាំ​១៩៩៨ ក្រោយ​ខ្លួន​បាន​ប្រលង​ជាប់​ក្លាយជា​បវ​រក​ញ្ញា​ហុងកុង​ចំណាត់​ថ្នាក់​លេខ​បី​បាន​មួយឆ្នាំ​រួចមក​។ ឯ​រឿង​ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អ្នក​ទស្សនាតាម​រយៈ​ការផ្សាយ​របស់​ PNN​ កន្លង​មក ក៏​មាន​មិន​តិច​រឿង​ដែរ ដូចជា​រឿង «​ល្បិច​ក្នុង​រាជវាំង​វ​គ្គមួយ​» និង​រឿង «​ព្រះ​នាង​ឆ្នាស់ឆ្នើម​» ជាដើម​។​

លោក​ OK(Kenneth)៖​

​តួឯក​ប្រុស​ក្នុង​រឿង «​តាក់ស៊ី​ចាប់​ខ្មោច​» មាន​ឈ្មោះថា​ OK ក្នុង​សាច់រឿង​ភាគ​ថ្មី​នេះ​ក៏​មានបទពិសោធ​ក្នុង​វិ​ស័​យ​ភាព​យ​ន្ត​មិន​ចាញ់​តួឯក​ស្រី​ខាងលើ​ប៉ុន្មាន​ដែរ រហូត​បច្ចុប្បន្ន​លោក​មាន​បទពិសោធ​ក្នុង​អាជីព​របស់ខ្លួន​ប្រមាណ​២០​ឆ្នាំ​ហើយ​។ នា​ឆ្នាំ​២០១៩​នេះ លោក​មាន​វ័យ​ប្រមាណ​៤៥​ឆ្នាំ តែ​អ្នក​សម្តែង​រូប​នេះ​បាន​ចូលប្រលូក​ក្នុង​វិ​ស័​យ​សិល្បៈ​តាំងតែ​ពី​ខ្លួន​មាន​វ័​យ​ត្រឹម​២៥​ឆ្នាំ​។ អំឡុង​ឆ្នាំ​១៩៩៩ Kenneth​បាន​ផ្តើម​ថត​រឿង​ដំបូង​របស់ខ្លួន​មាន​ឈ្មោះ​ថា « At the Threshold of An Era»​។​

​បង​ធម្មតា (Chan, Natalis)៖​

ឯ​ បង​ធម្មតា តួអង្គ​គ្រូ​ប​ង្រៀន​វិជ្ជា​លេងល្បែង​ក្នុង​រឿង​ភាគ​ថ្មី​នេះ​វិ​ញ ក៏​មាន​បទពិសោធ​ក្រាស់ក្រែល​ក្នុង​ការងារ​ជា​តារា​សម្តែង​ដែរ មិនមែន​ធម្មតា​ដូច​ឈ្មោះ​របស់​គាត់​នោះឡើយ​។ អំឡុង​ពេលប្រមាណ​៣៧​ឆ្នាំ​ដែល​លោក​ប្រលូក​ក្នុង​វិស័យ​សិល្បៈ លោក​បាន​បំពេញការងារ​ជាច្រើន​ប្រភេទ​ច​ម្រុះ​ជំ​នា​ញ​គ្នា គឺ​ធ្វើ​ជា​តា​រាច​ម្រៀង​ហុងកុង ពិធីករ និង​តារា​សម្តែង​ក្នុងពេល​ដំណាល​គ្នា​តែម្តង​។ តារា​រូប​នេះ​បាន​ផ្តើម​ថត​រឿង​ទី​មួយ​របស់ខ្លួន​មាន​ចំ​ណង​ជើង​ថា «Modern Master» នា​ឆ្នាំ​១៩៨២ តែ​បច្ចុប្បន្ន Chan, Natalis ជា​តារា​ជើងចាស់​មួយរូប​ដែលមាន​វ័យ​៦៩​ឆ្នាំ​ទៅហើយ​។​

​លោក ស៊ា​ង អ៊ូ​មីង​(Patrick Tse)៖​

​ដោយឡែក​លោកគ្រូ​តា ស៊ា​ង អ៊ូ​មីង វិញ គឺ​កាន់តែ​អស្ចារ្យ​ជាង​តារា​ប្រុស​ស្រី​ខាងលើ​ទៅ​ទៀត ព្រោះ​លោក​ជា​តារា​សម្តែង​ជើងចាស់​មាន​សញ្ជាតិ​ពីរ ទាំង​ចិន និង​កាណាដា​។ ទោះ​សព្វថ្ងៃ​មានវ័​យ​ប្រមាណ​៨៣​ឆ្នាំ​ទៅ​ហើយ​ក្តី តែ​លោក​នៅតែ​ប្រកបរ​បរជា​តារា​សម្តែង​ដដែល​ដដែល​។ គិត​មកទល់​បច្ចុប្បន្ន តារា​ជើងចាស់​រូប​នេះ មាន​បទពិសោធ​ការងារ​ក្នុង​វិស័យ​សិល្បៈ​អំ​ឡុង​៦៥​ឆ្នាំ ដោយ​ផ្តើម​កិច្ចការ​របស់ខ្លួន​ដំបូង​នា​ឆ្នាំ​១៩៥៣​។ Patrick Tse បាន​សម្តែង​ភាព​យ​ន្តលើ​ក​ទី​មួយនា​ឆ្នាំ​១៩៥៤ មាន​ឈ្មោះថា «Taps Off, Downstairs» ក្រោយ​ចូល​ធ្វើ​ការហ្វឹកហាត់​ការងារ​បាន​មួយឆ្នាំ​រួចមក​។​តើ​ជំនួបដ៏​កម្រ​របស់​តារា​ជើងចាស់​ទាំងអស់ សម្តែង​រួមគ្នា​ក្នុង​រឿង «​ទីក្រុង​ស្តេច​ល្បែង​» អាច​ជួយ​ជ​ម្រុញ​រឿង​ភាគ​មួយ​នេះ​ក្លាយជា​រឿង​ដ៏​ល្អ​កម្រ​បាន​ទស្សនា​ពីមុន​មក​ដែររឺទេ​?​

​សូម​ទស្សនា​ទស្សនា​ឈុត​ខ្លី​៖​

អត្ថបទ៖ សុខណា

មតិយោបល់