• 2019-06-04 07:48:10
  • ជីវិតតារា

Fan ចិត្តកញ្ជ្រោលចាប់ទាញសក់ និងថើប Miley Cyrus​ កណ្ដាលហ្វូង (វីដេអូ)

  • 2019-06-04 07:48:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 35

ចន្លោះមិនឃើញ

​តារា​ចម្រៀង​ ​​Miley Cyrus ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​រូប​ចាប់​ទាញ​សក់​ និង​​ចាប់​ថើប​កណ្ដាល​ហ្វូង​មនុស្ស​ អំឡុង​ពេល​ដែល​ នាង​​និង​​ប្ដី​របស់​ខ្លួន​ Liam Hemsworth ចាក​ចេញ​ពី​សណ្ឋាគារ​មួយ​កន្លែង​នៅ​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ។

វីដេអូ​ដែល​បង្ហោះ​លើ​ Twitter កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​បាន​បង្ហាញ​អំពី​​សកម្មភាព​មិន​សមរម្យ​របស់​អ្នក​គាំទ្រ​បុរស​ម្នាក់ ដែល​បាន​ចាប់​ទាញ​សក់​របស់ Miley និង​ដាក់​ដៃ​លើ​ស្មា​របស់​នាង​រួច​ចាប់​ថើប​​ថ្ពាល់។ ជា​សំណាង​​ម្ចាស់​បទ "Wrecking Ball” រូប​នេះ​អាច​​បែរ​មុខ​ចេញ​បាន​លឿន និង​មាន​ការ​ជួយ​ពី​សន្តិសុខ។

តារា​ចម្រៀង​វ័យ ២៦ ឆ្នាំ​ខាង​លើ​មិន​​ទាន់​បាន​និយាយ​​អំពី​​រឿង​ហេតុ​នេះ​ជា​សាធារណៈ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​មាន​មតិ​​ខឹង​សម្បារ​ជា​ច្រើន​លើ​អនឡាញ ដោយ​មាន​ខ្លះ​និយាយ​ថា ការ​ប៉ះពាល់​បែប​​នេះ​ជា​ទង្វើ​មិន​អាច​ទទួល​យក​បាន​មួយ៕​​​​

ចុចអាន៖ Thor ប្រកាស​ឈប់​ថត​កុន​មួយ​រយៈ ដើម្បី​​​ប្រពន្ធ​ និង​កូន

ប្រភព៖ TMZ ប្រែ​សម្រួល៖ សុខហេង

មតិយោបល់