• 2019-06-04 07:52:11
  • ព័ត៌មាន

មាន​ដំណឹង ព្រាប សុវត្ថិ នាំ​កូន​ៗ​ចេញ​ពី​ទឹក​ដី​លោក ដូណាល់ ត្រាំ ទាំង​នៅ​សល់​ចំហាយគាំទ្រ

  • 2019-06-04 07:52:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រាប សុវត្ថិ បាន​នាំ​ក្រុម​គ្រួសារ(កូន​ទាំង​៣ និង​ភរិយា)បូក​រួម​ទាំង​ក្រុម​ភ្លេង​ផង សរុប​មាន​គ្នា ៩នាក់ ចាកចេញ​ពី​សហរដ្ឋ​អាមេរិក​មក​ដល់​កម្ពុជា​ហើយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រោយ​ពី​បញ្ចប់​បេសកកម្ម​រយៈ​ពេល ២​ខែ​នៅ​លើ​ទឹក​ដី​លោក ដូណាល់ ត្រាំ។

!

ដំណើរ​របស់​ក្រុម​របស់​តារា​ចម្រៀង​កំពូល​របស់​កម្ពុជា​រូប​នេះ មិន​ត្រូវ​បាន​គេ​បើក​ចំហ​ឡើយ ក្រោយ​ពី​ការ​សម្ដែង​លើក​ចុង​ក្រោយ​របស់​លោក​នៅ​ឡូវ៉ែល ត្រូវ​បាន​បញ្ចប់​តាំង​ពី​ថ្ងៃ​ទី ២៦ ឧសភា។ ប៉ុន្តែ​តាម​ព័ត៌មាន​លោក​បាន​មក​ដល់​កម្ពុជា តាំង​ពី​ថ្ងៃ ៣០ ឧសភា ម្ល៉េះ។

ចំពោះ​ការ​លាក់​ការ​សម្ងាត់​នៃ​ដំណើរ​របស់​ក្រុម​លោក ព្រាប សុវត្ថិ នេះ ត្រូវ​បាន​ប្រភព​មួយ​បង្ហើប​ថា ព្រោះ​តែ​លោក ចង់​ធ្វើ​ឲ្យ​សមាជិក​ក្រុម​គ្រួសារ​ផ្សេង​ទៀត​របស់​លោក​នៅ​ស្រុក​ខ្មែរ មាន​ការ​ភ្ញាក់​ផ្អើល ក្រោយ​ពី​លោក​ចេញ​ចោល​ផ្ទះ​តាំង​ពី​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។

ដំណើរ​ចាកចេញ​ពី​អាមេរិក​លើក​នេះ មាន​ដំណឹង​ថា ចំហាយ​ការ​គាំទ្រ​របស់​លោក​នៅ​តែ​មាន​ខ្លាំង​នៅ​ឡើយ បើ​ទោះ​ជា​មុន​ចេញ​ទៅ មាន​ដំណឹង​ខ្លះ​ថា មនុស្ស​មួយ​ចំនួន​នឹង​ពហិការ​មិន​ចូល​រួម​ក៏​ដោយ។ តាម​លោក ហង្ស ឈា បុគ្គល​ម្នាក់​ក្នុង​ចំណោម​អ្នក​សហការ​រៀប​ចំ​ដំណើរ​របស់​ក្រុម​លោក ព្រាប សុវត្ថិ មក​សហរដ្ឋ​អាមេរិក​លើក​នេះ បាន​ឲ្យ​ដឹង​ថា តាម​ត្រូវ គឺ​តារា​លេខ​១​ហង្សមាស អាច​នៅ​បន្ត​ការ​សម្ដែង​បន្ត​ទៀត។

លោក ឈាន លើក​ឡើង​បន្ត​ទៀត​ថា អ្នក​គាំទ្រ​របស់​លោក​មួយ​ចំនួន​ធំ បាន​ទទូច​ឲ្យ​លោក និង​ក្រុម​របស់​លោក​បន្ត ក៏​ដូច​ជា​ពន្យារ​ពេល​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ។ ប៉ុន្តែ​អ្វី​ៗ​មិន​អាច​ទៅ​រួច​ដោយ​សារ​តែ លោក ព្រាប សុវត្ថិ មិន​មាន​សល់​ពេល​សម្រាប់​ធ្វើ​ដូច្នោះ​ឡើយ។ "អ្នក​គាំទ្រ​ច្រើន ចង់​ឲ្យ​គាត់​បន្ត​នៅ​សម្ដែង​ទៀត ប៉ុន្តែ​អត់​អាច​ទៅ​រួច​ដោយ​សារ​តែ បង សុវត្ថិ គាត់​ជាប់​កុងត្រា​ការងារ​គេ​ច្រើន​នៅ​ស្រុក​ខ្មែរ​នេះ។ អីចឹង​ហើយ គាត់​ត្រូវ​តែ​មក"។ ហង្ស ឈា បង្ហើប។

២ ខែ​នៅ​សហរដ្ឋ​អាមេរិក តាម​ប្រភព​ខាង​លើ​ដដែល បញ្ជាក់​ថា ក្រុម​របស់​លោក ព្រាប សុវត្ថិ បាន​បន្សល់​ផ្លែ​ផ្កា​ជា​ច្រើន​សម្រាប់​ការងារ​របស់​លោក​ដែល​ជា​អ្នក​រៀប​ចំ​នាំ​យក​ពួក​គេ​មក​កាន់​អាមេរិក។ ដូច្នេះ​ហើយ យោង​ទៅ​លើ​ហេតុ​ផល​នេះ លោក ហង្ស ឈា បង្ហើប​ថា លោក​អាច​នឹង​នាំ​យក​ពួក​គេ​មក​កាន់​សហរដ្ឋ​អាមេរិក​ជា​ថ្មី​ទៀត​នា​ពេល​ខាង​មុខ ក្នុង​នោះ ប្រសិន​បើ​ពេល​វេលា​សម​ស្រប​សម្រាប់​ទាំង​សង​ខាង ផែន​ការ​នោះ អាច​នឹង​កើត​មាន​នៅ​ឆ្នាំ​ក្រោយ​តែ​ម្ដង។

ព្រាប សុវត្ថិ បាន​ចាក​ចេញ​ពី​កម្ពុជា តាំង​ពី​ថ្ងៃ​ទី ២១ មីនា និង​បាន​វិល​មក​ដល់​កម្ពុជា​វិញ​នៅ​ចុង​ខែ ឧសភា។ ក្រោយ​ពី​មក​ដល់ មាន​លេច​លឺ​ដំណឹង​ថា តារា​ចម្រៀង​កំពូល​របស់​កម្ពុជា​រូប​នេះ គ្រោង​នឹង​ទៅ​អូស្ត្រាលី​ទៀត​នៅ​ខែ​ក្រោយ៕

អាន៖ ទៅ​ដល់​កន្លែង​ថ្មី​មួយ ណាក់ ស្រី​ណា ស្អាត​ទៀត​ហើយ

អាន៖ តារា​ចម្រៀង​ស្រី​ចាត់​ទុក​ថា​ជា​ម្ចាស់ក្សត្រី​ប៉ុប​ជំនាន់​ថ្មី​៥​រូប​ អ្នក​គួរ​តែ​ស្គាល់

អាន៖ រឿង​ពិត ពី​ក្រោយ ស្រី​និច បដិសេធ​ថត​សិចស៊ី​ជាមួយ​បុរស​ផ្សេង ក្រៅ​ពី សាន់នី!

អត្ថបទ៖ ទារិកា

មតិយោបល់