• 2019-06-05 10:37:00
  • ព័ត៌មាន

តោះ! ទៅសើចឲ្យណាណីជាមួយរឿងកំប្លែងស្ទីលថ្មី «សើចកប់» ចាក់បញ្ជាំងផ្លូវការក្តៅៗ

  • 2019-06-05 10:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត ភាពយន្ត​ខ្មែរ​ខ្នាត​ធំ​បែប​កំប្លែង ចំណង​ជើង “សើចកប់” ឬ Top Laughដែល​គ្រប់​គ្នា​ទន្ទឹង​រង់​ចាំ​​បាន​សម្ពោធ​ដាក់​បញ្ចាំង​ហើយ គឺ​ចាប់​ទី​ថ្ងៃ​ទី ៦ មិថុនា​ ២០១៩នេះ​តទៅ នៅ​តាម​រោងកុន​ទាំងអស់​នៅ​កម្ពុជា។

ភាពយន្ត​បែប​កំប្លែង​ជំនាន់​ថ្មី​នេះ ផលិត​ដោយ​ផលិតកម្ម អ៊ែតគ្រីអេធ័រ បាន​ចំណាយ​ពេល​ថត​អស់​ជាច្រើន​ខែ ទម្រាំ​សម្រេច​បាន​លទ្ធផល​យក​មក​ចាក់​បញ្ចាំង ​ដោយ​មាន​កម្មវិធី​សម្ពោធ​បញ្ចាំង​​កាល​ពី​ថ្ងៃអាទិត្យ​ ទី២ ​មិថុនា ២០១៩ ​នៅ​រោង​ភាពយន្ត Prime Cineplex ផ្សារ​ទំនើប​សុវណ្ណា។

នេះ​ជា​សម្មតិផល​លើក​ទី​ពីរ​របស់​ផលិតកម្ម អ៊ែតគ្រីអេធ័រ ដែល​ជា​ប្រភេទ​សាច់​រឿង​បែប​កំប្លែង ធ្វើ​ឲ្យ​អ្នក​មើល​​ផ្ទុះ​សំណើច​ ទាំង​មិន​ដឹង​ខ្លួន ដែល​ជា​ស្នាដៃ​សម្រិត​សម្រាំង​ថ្មី​មួយ​របស់​លោក អ៊ុង ឌុច សិត្ថាវីរៈ ​​ដើម្បី​បំពេញ​​ចំណង់​ចំណូល​ចិត្ត​របស់​បងប្អូន​ខ្មែរ​ដែល​និយម​មើល​រឿង​បែប​កំប្លែង​សើច​សប្បាយ​ៗ ដើម្បី​រំសាយ​ភាព​តាន​តឹង។

រីឯ​ចង្វាក់​ផលិតកម្ម​វិញ ផលិតកម្ម អ៊ែតគ្រីអេធ័រ ផលិត​រឿង​ភាពយន្ត​ខ្នាត​ធំ​មួយ​នេះ​ឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ប្រកប​ដោយ​គុណភាព​ខ្ពស់ រូបភាព​តាម​ភាគ​នីមួយ​ៗ​ភ្លឺ​ច្បាស់ និង​តាម​បច្ចេកទេស​ខ្ពស់​ធ្វើ​យ៉ាងណា​ដើម្បី​បម្រើ​ជូន​បង​ប្អូន​ទស្សនា​ឲ្យ​បាន​ជាទី​គាប់​ចិត្ត។

សូម​កុំ​ខក​ខាន​ទៅ​ទស្សនា​រឿង Top Laugh “សើច​កប់” ឲ្យ​បាន​ច្រើន​កុះករ​ នៅ​តាម​រោងកុន​ទាំងអស់​នៅ​ក្នុង​រ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី៦ មិថុនា ២០១៩ នេះ​ត​ទៅ៕

អត្ថបទ៖ លីដា

មតិយោបល់