• 2019-06-07 04:00:00
  • ជីវិតតារា

ស្រលាញ់​ Idol ខ្លាំង​ពេក ស្រី​ម្នាក់​ស្លៀក​ឈុត​ការ​លើក​ផ្លាក​សុំ​រៀបការ​តែ​ម្ដង

  • 2019-06-07 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គេ​ថា​ដើម្បី​ Idol របស់​ខ្លួន មនុស្ស​ម្នាក់​អាច​ធ្វើ​អ្វី​គ្រប់​បែប​យ៉ាង​គឺ​មិន​ខុស​ឡើយ សូម្បី​តែ​សុំ​រៀបការ​នៅ​ទី​សាធារណៈ​ទាំង​គេ​មិន​នៅ​ទី​នោះ។

តារា​សម្ដែង និង​ចម្រៀង​យុវវ័យ​ប្រុស Wu Yifan កំពុង​តែ​ឈរ​ក្នុង​លំដាប់​តារា​ប្រុស​ដែល​ទទួល​បាន​ប្រិជាប្រិយភាព​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​ចិន។ ដូច​នេះ​ហើយ ប្រសិន​បើ​លោក​មាន​អ្នក​គាំទ្រ​ច្រើន​ក៏​គ្មាន​អ្វី​ចម្លែក​នោះ​ដែរ។

យ៉ាងណាក្ដី ប្រសិន​បើ​គាំទ្រ​ តារា​ដែល​ខ្លួន​ស្រលាញ់​រហូត​ដល់​ថ្នាក់​ស្លៀក​រ៉ូបអាពាហ៍ពិពាហ៍​ឈរ​នៅ​កណ្ដាល​ផ្លូវ គឺ​ប្រហែល​ជា​រាង​កម្រ​បន្តិច​ហើយ។ ប៉ុន្តែ​លើលោក​នេះ គឺ​គ្មាន​អ្វី​ដែល​មិន​អាច​កើត​ឡើង​នោះ​ទេ ត្បិត​មុន​នេះ​បន្តិច អ្នក​គាំទ្រ​របស់​តារា​​ប្រុស​ស្អាត​ខាង​លើ​បាន​ធ្វើ​រឿង​មិន​គួរ​ឲ្យ​ជឿ​នោះ​គឺ នាង​បាន​ជួល​រ៉ូប​មង្គលការ​មក​ស្លៀក ហើយ​លើក​ផ្លាក​សុំ Wu Yifan រៀបការ​នៅ​កណ្ដាល​ផ្លូវ​ទីក្រុង Shenzhen តែ​ម្ដង។

ដោយ​នារី​ខាង​លើ​បាន​បន្ថែម​ថា៖ ទោះ​ជា​ថ្ងៃ​ក្រោយ​នាង​រៀបការ​នឹង​អ្នក​ណា​ក៏​ដោយ ក៏​តារា​ប្រុស​នេះ​នៅ​តែ​ជាមនុស្ស​ដែល​ស្អាត​បំផុត​សម្រាប់​នាង​ផង​ដែរ។ ខណៈ​មតិ​មួយ​ចំនួន​លើ​បណ្ដាញ​សង្គម​រិះគន់​នារី​ខាង​លើ​នោះ ក៏​មាន​មតិ​ខ្លះ​ការពារ​នាង​ផង​ដែរ ព្រោះ​ទាល់​តែ​អ្នក​ស្រលាញ់​និមិត្តរូប​របស់​ខ្លួន​មែនទែន ទើប​យល់​ពី​អារម្មណ៍​មួយ​នេះ៕

​ចុចអាន៖ ​ ខឹង​គេ​ថា​ឲ្យ​ខ្លួន​ឯង​ធាត់ ម៉ៅ​សាច់​មាន់​បំពង​អស់​ពី​ហាង​មិន​ឲ្យ​ញ៉ាំ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់