• 2019-06-08 05:30:33
  • ព័ត៌មាន

នេះ​ហើយ​ការ​សម្ដែង​ដ៏​រញ្ជួយ របស់​ក្រុម​ឈ្នះ​ជយលាភី​៤ក្រុម​យប់​មិញ​នៅ K-POP World Festival

  • 2019-06-08 05:30:33
  • ចំនួនមតិ 1 | ចំនួនចែករំលែក 1096

ចន្លោះមិនឃើញ

ការ​ប្រកួត K-POP World Festival នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-កូរ៉េ (CKCC) នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​រក​ឃើញ​ម្ចាស់​ជយលាភី​លេខ​១ ឆ្ពោះ​ទៅ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ទី​ក្រុង​ Changwon នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ម្ចាស់​ជយលាភី​លេខ​១ K-POP World Festival ឆ្នាំ ២០១៩ នេះ​បាន​ទៅ​លើ​ក្រុម​រាំ​ស្រី​ល្បី​ឈ្មោះ OMG Girls Dance Crew។ ក្រុម​ស្រី​ស្អាត ដែល​រាំ​ពត់​ពេន​កាច់​រាង​បាន​ល្អ​នោះ ទី​បំផុត​បាន​យក​ឈ្នះ​១១ ក្រុម​ផ្សេង​ទៀត​ក្រោម​សំឡេង​ស្រែក​ហ៊ោ​យ៉ាង​កង​រំពង​នៅ​ក្នុង​សាល​របស់ CKCC។

ដោយ​ឡែក ៤ក្រុម​ទៀត បាន​ទទួល​ចំណាត់​លេខ​២​ស្ទួន និង​លេខ​៣​ស្ទួន។ ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ​លើ កញ្ញា Visoththyda Ung ដែល​កញ្ញា បាន​បញ្ចេញ​ទេពកោសល្យ​យ៉ាង​កម្រ​តែ​ម្នាក់​ឯង ច្រៀង​ផង និង​លេង​ព្យ៉ាណូ​ផង។ ដោយ​ឡែក ចំណាត់​ថ្នាក់​លេខ​២​ផ្សេង​ទៀត​បាន​ទៅ​លើ​ក្រុម Ninjar Top(NT)។ NT បាន​យក​ឈ្នះ​ក្រុម​ផ្សេង​ទៀត ដោយ​ប្រើ​ទេពកោសល្យ​រាំ​គួរ​ឲ្យ​ទាក់​ទាញ​ក្នុង​បទ "Hala Hala”។

វិល​មក​ចំណាត់​លេខ​៣​នៅ​ក្នុង​កម្មវិធី​វិញ ដែល​មាន​២​ក្រុម​ដែរ បាន​ទៅ​លើ​ក្រុម MJM និង​ក្រុម Elaztix-B។ ទាំង​ពីរ​ក្រុម ឈ្នះ​ក្នុង​វិញ្ញាសា​ក្បាច់​រាំ​ដូច​គ្នា ដោយ MJM ឈ្នះ​ដោយ​ការ​រាំ​បទ "Kill this Love” របស់ Black Pink។ ដោយ​ឡែក Elaztix-B បញ្ចេញ​ទេពកោសល្យ​រាំ​បទ "Boy with luv របស់​ក្រុម BTS។

ឥឡូវ​តោះ...មក​មើល​ការ​សម្ដែង​ដ៏​អស្ចារ្យ​របស់​ពួក​គេ​យប់​មិញ​ឡើង​វិញ​ម្ដង​ទៀត!

ក្រុម OMG Girls Dance Crew រាំ​បទ "Kill this Love” របស់ Black Pink

ក្រុម NT រាំក្នុង​បទ "Hala Hala”

ក្រុម MJM រាំ​បទ "Kill this Love” របស់ Black Pink

ក្រុម Elaztix-B បញ្ចេញ​ទេពកោសល្យ​រាំ​បទ "Boy with luv របស់​ក្រុម BTS

អត្ថបទ៖ ទារិកា

មតិយោបល់