• 2019-06-10 06:09:31
  • ស្ទីលតារា

ពេញ​ភ្នែក​ហ្មង តារា​ស្រី​២ដួង បង្អួត​សាច់​ខ្នង​ថ្ងៃ​ជប់​លៀង​បញ្ចប់​ភាពយន្ត​រៀង​ខ្លួន

  • 2019-06-10 06:09:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 58

ចន្លោះមិនឃើញ

ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ បាន​ជប់​លៀង​បញ្ចប់​ការ​ថត​ភាពយន្ត​របស់​ខ្លួន​ដល់​ទៅ​២​រឿង​ថ្មី​ៗ​នេះ ស្រប​ពេលគ្នា​នេះ គេ​ឃើញ​តារា​ស្រី​២​ដួង បង្អួត​សាច់​ខ្នង​ព្រម​គ្នា​តែ​ម្ដង។

សិល្បករ សិល្បការិនី​ខ្មែរ​ជា​ច្រើន​នាក់ បាន​បង្ហាញ​មុខ​នៅ​ក្នុង​កម្មវិធី​ជប់​លៀង​តាម​ទម្លាប់​របស់​ស្ថានីយទូរទស្សន៍​ខាង​លើ មាន​ដូច​ជា ផាន ផាត់ណា លោក មង្គល ព្រះកាយ ច័ន្ទ នីតា វរវង្ស លោក ចេនឡា លោក លឹម រដ្ឋា ជា​ដើម។ យ៉ាង​ណា តារា​ស្រី​២ដួង​ក្នុង​ចំណោម​នេះ គឺ​កញ្ញា ព្រះកាយ ច័ន្ទ និង​តារា​ជើង​ថ្មី សុម៉ា ឡាឡែន បាន​លេង​ស្ទីល​ទាក់​ភ្នែក​តែ​ម្ដង។

ព្រះកាយ ច័ន្ទ លេង​ឈុត​រ៉ូប​ក្រហម​លើ​ជង្គង់ អាវ​ពណ៌​ខ្មៅ​ដៃតូច ខាង​មុខ​លេច​ចេញ​ដើម​ទ្រូង ខាង​ក្រោយ​វាល​ស្ទើរ​អស់ ចេញ​សាច់​ច្បាស់ៗ​ទាក់​ភ្នែក​តែ​ម្ដង។ សម្រស់​ទាំង​មូល​ទៀត​សោត តារា​ស្រី​រូប​នេះ ពិត​ជា​រូប​​សម្រស់​ស្រស់​ស្អាត​មួយ​បែប។

ដោយ​ឡែក សុម៉ា ឡាឡែន ដែល​ជា​តារា​ស្រករ​ក្រោយ រឹត​តែ​ខ្លាំង​ដៃ​តែ​ម្ដង។ អតីត​ស្រី​ស្អាត​ចំណាត់​លេខ​៣ កម្មវិធី Freshie Girls & Boys បាន់​ទាក់​ទាញ​ភ្នែក​ភ្ញៀវ​​កិត្តិយស និង​មិត្ត​រួម​អាជីព ជាមួយ​​រ៉ូប​វែង​ពណ៌​ប្រាក់​មួយ​ឈុត។ រ៉ូប​នេះ មើល​ពី​មុខ​គឺ​ធម្មតា ប៉ុន្តែ​ពី​ក្រោយ វាល​ខ្លាំង​តែ​ម្ដង លេច​ចេញ​សាច់​ខ្នង​ស​ខ្ចី​របស់​តារា​ស្រី។

តាម​សាមី​ខ្លួន​បញ្ជាក់ គឺ​នាង​មាន​អារម្មណ៍ ទទួល​បាន​កែវ​ភ្នែក​ជា​ច្រើន​គូ​បាញ់​សំដៅ​មក។ ក្នុង​ចំណោម​នោះ ក៏​មាន​មិត្ត​រួម​អាជីព​ខ្លះ ក៏​បាន​លើក​សរសើរ​ដែរ​ថា នាង​ពិត​ជា​ស្អាត និង​ទាក់​ទាញ​សម្រាប់​មួយ​ឈុត​ចិត្ត​ល្អ ចំហរ​ខាង​ក្រោយ​នេះ។ យ៉ាង​ណា ឡាឡែន ប្រាប់​ថា នាង​មិន​ភ្លេច​ខ្លួន រហូត​ជ្រុល​សិចស៊ី​ច្រើន​ជាង​នេះ​នោះ​ទេ។

ទាំង ព្រះកាយ ច័ន្ទ និង សុម៉ា ឡាឡែន ត្បិត​ថា​ស្ថិត​ក្នុង​កម្មវិធី​ជាមួយ​គ្នា​មែន ប៉ុន្តែ​ពួក​គេ​មាន​ភារកិច្ច​ផ្សេង​គ្នា ពោល​គឺ​ផ្សព្វផ្សាយ​ពី​រឿង​របស់​ពួក​គេ​រៀង​ខ្លួន។ ព្រះកាយ ច័ន្ទ គឺ​ជា​តួឯក​ស្រី​រឿង "ពិស​ស្នេហ៍" ដែល​ទើប​ថត​បញ្ចប់ ក្នុង​នោះ​នាង​បាន​លើក​ឡើង​ថា ឆ្លង​កាត់​ការ​សម្ដែង​រឿង​ប្រភេទ បូរាណ​លាយ​សម័យ​មួយ​នេះ ធ្វើ​ឲ្យ​នាង​មាន​ការ​យល់​ដឹង​បាន​ច្រើន ពិសេស​ក្នុង​ការ​ប្រើ​ប្រាស់ "រាជស័ព្ទ" និង​ថា នាង​ពេញ​ចិត្ត​​ការ​សម្ដែង​មួយ​នេះ និង​សង្ឃឹម​ថា ប្រិយមិត្ត​នឹង​ពេញ​ចិត្ត​ដូច​គ្នា។

ងាក​មក សុម៉ា ឡាឡែន វិញ គឺ​ជា​តួ​ស្រី​កាច​ឆ្នាស់​ប្រជែង​ស្នេហ៍​ជាមួយ ផាន ផាត់​ណា យក​លោក មង្គល ក្នុង​រឿង "រៃ​ប្ដូរ​ទ្រនំ"។ រឿង​មួយ​នេះ ក៏​បាន​បញ្ចប់​ការ​ថត​ដូច​គ្នា​រង់ចាំ​តែ​ថ្ងៃ​ដាក់​បញ្ចាំង​ប៉ុណ្ណោះ។

នេះ​គឺ​ផែន​ការ​វាយ​លុក​ក្នុង​សិល្បៈភាពយន្ត​ក្នុង​ស្រុក​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ ដែល​តាម​លោក ហួង តារាមុន្នី នាយក​ផលិត​កម្មវិធី​របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៥ គឺ​ស្ថានីយ​របស់​លោក មាន​ភាពយន្ត​ជិត ១០​សម្រាប់​ផលិត​ក្នុង​ឆ្នាំ​នេះ។

ដោយ​ឡែក​រឿង "ពិស​ស្នេហ៍" និង "រៃ​ប្ដូរ​ទ្រនំ" គឺ​ជា​រឿង​ទី ២១ និង ២២ របស់​ទូរទស្សន៍​ក្នុង​ស្រុក​នេះ ចាប់​តាំង​ពី​ដាក់​ផែន​ការ​វិនិយោគ​ក្នុង​សិល្បៈភាពយន្ត​ក្នុង​ស្រុក តាំង​ពី​ឆ្នាំ ២០១៦​មក។រឿង​ទាំង​ពីរ តាម​ការ​បញ្ជាក់​របស់​អ្នក​ដឹកនាំ​រឿង គឺ​រឿង "ពិស​ស្នេហ៍" គ្រោង​បញ្ចាំង​នៅ​លើ​កញ្ចក់​ស្ថានីយ​ទូរទស្សន៍​លេខ​៥ ក្នុង​រង្វង់​ខែ សីហា និង​រឿង "រៃ​ប្ដូរ​ទ្រនំ" បញ្ចាំង​ក្នុង​ខែ​តុលា ២០១៩​នេះ៕

អត្ថបទ៖ ទារិកា

មតិយោបល់