• 2019-06-10 07:50:45
  • ជីវិតតារា

ច្បាស់ការ! ពេជ្រ​ សូលីកាក្លាយជាតារាចម្រៀងផ្លូវការប្រចាំផលិតកម្មហង្សមាសជាមួយដៃគូចាស់

  • 2019-06-10 07:50:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង រាងតូចច្រឡឹងស្រស់សោភា ពេជ្រ សូលីកា និងជាតារាសម្តែងដៃគូដ៏សក្តិសមរបស់លោក នីកូ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងសាជាថ្មីម្តងទៀត ក្រោយមានដំណឹងច្បាស់ការពីការវិលត្រលប់ចូលសិល្បៈវិញរបស់នាង និងមន្ទិលសង្ស័យពីការចូលច្រៀងក្នុងផលិតកម្មហង្សមាស តែមិនទាន់ចុះកុងត្រាប្រកាសជាសារធារណៈប៉ុណ្ណោះ។ ម្យ៉ាង ពេជ្រ សូលីកា ទទួលបានដំណែងជាតួឯកស្រីនៅក្នុងរឿងភាគថ្មី​ របស់ស្ថានីយទូរទស្សន៍ហង្សមាស​ ដែលនឹងត្រៀមចាក់បញ្ជាំងឆាប់ៗនេះ។

ជាក់ស្តែងក្រៅពីថតខ្សែភាពយន្តឲ្យខាងផលិតកម្មខាងលើនេះ ក៏នៅមានដំណឹងល្អមួយទៀតគួរឲ្យភ្ញាក់ផ្អើល ដោយទំព័រហ្វេសប៊ុកផ្លូវការរបស់រស្មីហង្សមាស បានធ្វើការបង្ហោះវីដេអូដែលមានរយៈពេល ៤១ នាទី ប្រកាសថា ពេជ្រ សូលីកា គឺជាតារាចម្រៀងថ្មីប្រចាំផលិតកម្ម និងមានអ្វីដែលថ្មីៗពីតារាចម្រៀងរូបនេះ។ ក្នុងនោះនាងនឹងបញ្ចេញបទចម្រៀងជាលើកដំបូងនៅក្នុងផលិតកម្មរស្មីហង្សមាសគឺបទ "លេងសើចផ្លូវអារម្មណ៍" ក្រោយខកខានមិនបានចេញចម្រៀងអស់រយៈពេលជាច្រើនឆ្នាំ ​ពិសេសបានចូលរួមសម្តែងជាមួយដៃគូចម្រៀងចាស់ក្នុងផលិតកម្មទ្រនំតែមួយជាមួយគ្នាផងដែរ​។

យ៉ាងណាមិញជុំវិញការចូលជាតារាថ្មីប្រចាំផលិតកម្ម ហង្សមាស ក្រុមការងាររបស់ Sabay មិនទាន់សុំការបកស្រាយលម្អិតថា តើយ៉ាងណាពីការចុះកុងត្រាច្រៀងចម្រៀងក្នុងផលិតកម្មខាងលើនេះនៅឡើយទេ​ ដោយទាក់ទងមិនទាន់មានការឆ្លើយតបតែតាមរយៈវីដេអូ ផ្លូវការគឺតារាស្រីរូបនេះជាតារាចម្រៀងប្រចាំហើយ ៕

ចង់ដឹងច្បាស់យ៉ាងទស្សនារូបភាពខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់