• 2019-06-11 08:13:52
  • ព័ត៌មាន

Selena Gomez លុបចោល​អនុស្សាវរីយ​ចុងក្រោយជាមួយ Justin Bieber

  • 2019-06-11 08:13:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Selena Gomez បាន​​សម្រេច​ចិត្ត​លុប​ចោល​អនុស្សាវរីយ​ចុង​ក្រោយ​ដែល​មាន​ជា​មួយ​អតីត​មិត្ត​ប្រុស​ Justin Bieber បញ្ជាក់​បន្ថែម​ថា​ចំណង​ស្នេហា​រវាង​គូ​ស្នេហ៍​នេះ​គឺ​ដាច់​ស្រឡះ​មែន​ទែន​ហើយ។

គេ​បាន​ប្រទះ​ឃើញ​ថា​ Selena បាន​លុប​ចោល​នូវ​ការ​បង្ហោះ​មួយ​នៅ​លើ​ Instagram ដែល​ជា​ការ​​អបអរសាទរ​ថ្ងៃ​កំណើត​របស់​អតីត​គូ​ស្នេហ៍ ដោយ​មាន​សរសេរ​ពាក្យ​ថា ៖ "នៅ​ថ្ងៃ​ទី ១ ខែ​មីនា ឆ្នាំ ១៩៩៤ មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ស្គាល់​ ជា​មនុស្ស​ដែល​ឡូយ​ម្នាក់ បាន​ចាប់​កំណើត”។

គួរ​ដឹង​ថា​​​កាល​បរិច្ឆេទ​ខាង​លើ​គឺ​ជា​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​របស់ Justin Bieber។ ​ចំណង​ស្នេហា​រវាង​​ Selena និង Justin បាន​បញ្ចប់​ដោយ​​មួយ​គូ​នេះ បាន​ឆ្លង​កាត់​រឿង​រ៉ាវ​ជា​ច្រើន ត្រូវ​គ្នា/​បែប​គ្នា​ជា​ច្រើន​លើក រហូត​ចុង​ក្រោយ​ត្រូវ​ដើរ​ផ្លូវ​រៀង​ៗ​ខ្លួន៕

ចុចអាន ៖ ចិត្ត​សឿង​ណាស់! Justin Bieber បបួល​ Tom Cruise ​វ៉ៃ​​ដាក់​ទ្រុង

ប្រភព៖ People ប្រែ​សម្រួល៖ សុខហេង

មតិយោបល់