• 2019-06-12 03:00:51
  • ព័ត៌មាន

តារា Original Song មួយ​ក្រុម​ចូល​រួម​អបអរ ខួប​១០ឆ្នាំ Smart សប្បាយ​កប់​ហ្ម៎ង!

  • 2019-06-12 03:00:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ ក្រុមហ៊ុន Smart Axiata បាន​ប្រារព្ធ​ធ្វើ​ពិធី​​អបអរសាទរ​ខួប​ ១០ឆ្នាំរបស់ខ្លួន នៅ​ឯ​នៅ​ផ្សារ​ទំនើបAeon Mall Sen Sok City ដោយ​កម្មវិធី​នោះ​បាន​​ធ្វើ​ឲ្យ​អតិថិជន​ដែល​តែងតែ​គាំទ្រ​Smart ទទួល​បាន​ភាព​សប្បាយ​រីក​រាយ​ជា​ខ្លាំង​អា​មួយ idol របស់​ពួក​គេ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​ដែល​បាន​ចូល​រួម​បាន​ទទួល​រង្វាន់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ទៀត។

ក្រុម Small World Small Band Adda និង G-devith ពួក​គេ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពួក​គេ​​ដែល​ភាគ​ច្រើន​ជា​យុវវ័យ ទទួល​បាន​ភាព​រីក​រាយ​ជា​ខ្លាំង ជា​មួយ​នឹង​​បទ​​ច្រៀង​ដោយ​ផ្ទាល់ ឯ​នៅ​ផ្សារ​ទំនើប​Aeon Mall Sen Sok City ។ អ្វី​ដែល​កាន់​អស្ចារ្យ​និង​រំភើប ក្រុមហ៊ុន​បាន​រៀប​ចំ​ការ​ផ្ដល់​រង្វាន់​​ប្លែក គឺ​ដាក់​ក្នុង​ប៉ោង​ៗ ហើយ​ទម្លាក់​​ជូន​អតិថិជន​តែ​ម្ដង។ រង្វាន់​ទាំង​​នោះ គឺ​មាន​នៅ​ក្នុង​ប៉ោង​ៗ អ្នក​ដែល​មាន​​សំណាង​បំបែក​ប៉ោង​ៗ​ ឃើញ​មាន​រូប ក្រុម​​តារា Small World Small Band Adda និង G-devith ទទួល​បាន​ iPhone XR​១​គ្រឿង មាន​រង្វាន់​ជា កាត​ទូរស័ព្ទ សំបុត្រ​កុន និង​អាវយឺត ឧបករណ៍​បំពង​សំឡេង ជា​ដើម។

ទទឹម​គ្នា​នោះ​ដែរ ចំពោះ​អតិជន​ដែល​ចូល​​ទៅ​​ទស្សនា​ភាពយន្ត​រឿង ”x-men dark phoenix" ក៏​ទទួល​បាន​រង្វាន់​គ្រប់​គ្នា ក្នុង​នោះ​មាន​ iPhone ​XR​១​គ្រឿង ទូរស័ព្ទ​១០ ដុល្លារ ១០ រង្វាន់ ព្រម​ទាំង សំបុត្រ​កុន និង​អាវយឺត​ដាក់​កញ្ចប់​តាម​កៅអី​នីមួយៗ​តែ​ម្ដង។

ក្រុមហ៊ុន Smart ត្រូវ​បាន​គេ​ដឹង​ថា ជា​ក្រុមហ៊ុន​ប្រវត្តិករ​ទូរស័ព្ទចល័ត​ឈាន​មុខ​គេ​នៅ​កម្ពុជា។ក្រៅ​ពី​កម្មវិធី​សប្បាយ​ៗ​ខាង​លើ អំឡុង​ខួប​លើក​ទី​១០​ឆ្នាំ​របស់​ខ្លួន​នេះ ក្រុមហ៊ុន​បាន​រៀប​ចំ​ព្រឹត្តិការណ៍​ពិសេសៗ​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ដើម្បី​ថ្លែង​អំណរ​គុណ ចំពោះ​អតិថិជន​របស់​ខ្លួន។ សម្រាប់​ព័ត៌មាន​បន្ថែម និង​កម្មវិធី​ថ្មីៗ ពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅ​កាន់​ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.smart.com.kh ៕

អត្ថបទ៖ ស៊ុន ហួត

មតិយោបល់