• 2019-06-12 08:46:20
  • ចម្រៀង

ដល់​ក​កម្រ​ឃើញ ខាន់ ជេមស៍ លេង​ដោះអាវ​ស្រែក​ច្រៀង​បទ​តឹង​មួយ​ទំហឹង តែ​នៅ​តែ​មិន​រួច

  • 2019-06-12 08:46:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ជា​ទិដ្ឋភាព​កម្រ​ឃើញ ក្នុង​ជីវភាព​តារា​ល្បី​​កម្ពុជា ដែល​ក្នុង​វីដេអូ​នេះ បាន​បង្ហាញ​ពី​លោក សួន ពិសិដ្ឋ កំពុង​ហ្វឹកហាត់ ខាន់ ជេមស៍ ស្រែក​ច្រៀង​បទ​ថ្មី​ទាំង​ដោះ​អាវ​ទាំង​ពីរ​នាក់ ក្នុង​ស្ទូឌីយ៉ូ​មួយ តែ​តារា​ចម្រៀង​សាន់ដេ ស្រែក​មិន​រួច​ឡើយ។

បទ​ថ្មី​នោះ​មាន​ចំណង​ជើង​ថា "កំហុស" ដែល​អត្ថន័យ​និយាយ​ពី​ទង្វើ​របស់​បុរស​ម្នាក់​បាន​សាង​កំហុស​លើ​នារី​ដែល​ខ្លួន​ស្រឡាញ់។ បទ​ថ្មី​មួយ​នេះ​របស់​លោក សួន ពិសិដ្ឋ គឺ​មាន​តុង​ស្រែក​ខ្ពស់​មែន​ទែន សូម្បី​លោក ខាន់ ជេមស៍ តារា​ចម្រៀង​ពូកែ​ច្រៀង​សំឡេង​ស្រែក តុង​ខ្ពស់​មួយ​រូប​ដែរ ស្រែក​មិន​រួច។ តារា​ចម្រៀង​សាន់ដេ ក៏​ទទួល​ស្គាល់​ដែរ​ថា បទ​នេះ តឹង​ខ្លាំង​ណាស់។

"មិន​ដែល​ជួប​ទេ​លោក​ព្រះ​តឹង​ខ្លាំង​ណាស់..!!!” លោក ខាន់ ជេមស៍ ថ្លែង។ យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ស្រែក​ភ្លាត់​សំឡេង​នៅ​ដំណាក់​កាល​ដំបូង លោក ជេមស៍ អាច​ស្រែក​រួច​វិញ ក្រោម​ជំនួយ​របស់​សិស្ស​ច្បង សួន ពិសិដ្ឋ៕

តោះ...មើល​សកម្មភាព​តារា​ប្រុស​ទាំង​ពីរ និង​ស្ដាប់​បទ​ដ៏​តឹង​មួយ​នេះ!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម