• 2019-06-13 04:00:00
  • ជីវិតតារា

Zhao LiYing ក្រោយ​សម្រាល​កូន​បែក​សាច់​មើល​មិន​ស្គាល់

  • 2019-06-13 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ដឹង​ថា​ក្រោយ​សម្រាល​កូន​រួច នារី​រូប​ណា​ក៏​ត្រូវ​បែក​សាច់​បន្តិច​ដែរ តែ​ចំពោះ​តារា​ស្រី​ជួរ​មុខ​ចិន Yang Mi និង Angelababy ហាក់​គ្មាន​ប្រែប្រួល​អ្វី​សូម្បី​តែ​បន្តិច។

មុន​នេះ​បន្តិច បណ្ដាញ​ព័ត៌មាន​ Sohu របស់​ចិន​បាន​ចុះ​ផ្សាយ​ពី​កម្រង​រូបភាព​ថ្មី​បំផុត​របស់​តារា​សម្ដែង​ជួរ​មុខ​ចិន Zhao Li Ying ក្រោយ​ពេល​នាង​បង្ហាញ​នៅ​ទីសាធារណៈ​ជា​លើក​ដំបូង​ក្រោយ​សម្រាល​កូន​បាន​៣​ខែ។ អាច​សង្កេត​ឃើញ​ថា ទោះ​បី​ជា​ឆ្លង​ទន្លេបា​ន​៣​ខែ​ហើយ​ក៏​ដោយ ក៏​តួ​រឿង “និស្ស័យ​ស្នេហ៍​ដាវ​ទេព”  មិន​ទាន់​យក​រាង​កាល​ពី​មុន​បាន​នៅ​ឡើយ​ទេ។

ភ្លាម​ៗ​នោះ អ្នក​គាំទ្រ​បាន​ប្រៀប​ធៀប​នាង​ជាមួយ​តារា​ស្រី​រូប​ទៀត​គឺ Yang Mi និង Angelababy នៅ​ពេល​តារា​ស្រី​២​នាក់​នេះ​ទើប​តែ​សម្រាល​កូន​បាន​តែ​១​ខែ​។ តាម​នោះ​ដែរ ទោះ​បី​ជា​ទើប​កើត​កូន​បាន​ត្រឹម​តែ​១​ខែ​គត់​ក៏ដោយ ក៏សិល្បការិនី​ទាំង​២​នេះ មាន​រាង​ដូច​មិន​ដែល​ពពោះ​សោះ ហើយ​អាច​យក​រាង​ពី​ក្រមុំ​វិញ​បាន​យ៉ាង​លឿន។ ដោយ​សារ​តែ​មូលហេតុ​នេះ​ដែរ ទើប Yang Mi ក៏​ដូច​ជា Angelababy ធ្លាប់​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថាជួល​គេ​ពពោះ​ឲ្យ មិន​មែន​កើត​ដោយ​ខ្លួន​ឯង ធ្វើ​ឲ្យ​ពួក​គេ​ខឹង​ជា​ខ្លាំង៕

Angelababy
Yang Mi

ចុចអាន៖ ​ ត្រចៀកកាំ​ចាស់​មែនទែន​ពេល​អត់​ផាត់​មុខ បង្ហាញ​ខ្លួន​នៅ​ព្រលាន​យន្តហោះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម