• 2019-06-19 07:50:21
  • ស្ទីលតារា

ទីបំផុត អ៊ុន អាលីហ្សា បង្ហោះរូប Pre-Wedding ស្អាតៗត្រជាក់ភ្នែកបង្អួតអ្នកគាំទ្រជាផ្លូវការហើយ

  • 2019-06-19 07:50:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយលេចឮដំណឹងកៀកថ្ងៃចូលរោងជ័យតារាសម្តែងអ៊ុន អាលីហ្សាជាមួយអនាគតស្វាមីនៅឯនាយសមុទ្រកន្លងថ្មីៗ ពេលនេះសាមីខ្លួនបានបង្ហោះនូវរូបភាព ​Pre​ ​Wedding​ ​ជាច្រើនសន្លឹកដែលមើលទៅត្រជាក់ភ្នែកណាស់។

រូបទាំង​នោះ​បាន​បង្ហួតសម្រស់ នៅក្នុងទឹកដីអង្គរ ដែលធ្វើឲ្យ​អ្នកគាំទ្រជាច្រើនចូលរួមសាទរសរសើរ​ថា​មួយគូ​នេះ​ពិតជា​ស្រស់​ស្អាត​ ស័ក្តិ​សមគ្នា​ណាស់។

អាលីហ្សា បានរៀបចំកម្មវិធីជាលក្ខណៈគ្រួសារ ជួបជុំជប់លៀងលាភាពនៅលីវ កាលពីម្សិលមិញ មុនថ្ងៃ​មង្គលសេរី​របស់​នាង​​​ ដែល​​នឹងរៀបចំឡើង​នៅ​ថ្ងៃទី​ ​២២​ខែមិថុនា ​ខាងមុខនេះ ពោលនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ​នៅ​កោះ​ពេជ្រ​ ​អាគារ​ ​ L​ ​។​ ​

គួរបញ្ជាក់ផងដែរថា សម្រាប់ទំនាក់ទំនងតារាស្រីរូបនេះជាមួយអនាគតស្វាមី មុន​នឹងឈានដល់ថ្ងៃរៀបការ​ ​អា​លី​ហ្សា​ ​ក៏បាន​ស្វែងយល់​ចិត្តថ្លើម​គ្នា​ប្រមាណ​ជា​បី​ឆ្នាំ​មក​ហើយ និង​ ​ភ្ជាប់ពាក្យ​កាលពី​មួយឆ្នាំ​មុន។ បើ​តាម​ការ​ឲ្យដឹង​ ស្វាមី​នាង​ ជា​អ្នកជំនួញដែលមានឈ្មោះ លី ឃាំង​ និងជាអានិកជនខ្មែរ-អាមេរិក។ បើតាមប្រភពជាក់លាក់ពីមិត្តជិតស្និទ្ធថា ក្រោយរៀបអាពាហ៍ពិពាហ៍រួច អាលីហ្សានិងចាកចេញពីកម្ពុជា​ ​ទៅរស់នៅជាមួយស្វាមីនៅឯសហរដ្ឋអាមេរិកទៀតផង៕

ទស្សនារូបភាពខាងក្រោម៖

រូបភាពយកពី FB Page៖ អ៊ុន អាលីហ្សា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់