• 2019-06-19 08:50:31
  • ព័ត៌មាន

រូបអោប Taylor Swift ក្លាយជារូបមានអ្នក Like ច្រើនជាងគេរបស់ Katy Perry

  • 2019-06-19 08:50:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​​ថ្ងៃ​ចន្ទ Katy Perry បាន​បង្ហោះ​រូប​​ថ្មី​​មួយ​ឈរ​អោប​គ្នា​ជា​មួយ Taylor Swift ដែល​ជា​មិត្ត​ចាស់ ទើប​ជា​នា​គ្នា​ឡើង​វិញ​ក្រោយ​កើត​មាន​ជម្លោះ​យូរ​ឆ្នាំ។ រូបភាព​នេះ​គឺ​ដក​ស្រង់​ចេញ​ពី​វីដេអូ​ចម្រៀង​ "You Need To Calm Down” របស់ Taylor ដែល​ចេញ​កាល​ពី ១៧ កន្លង​ទៅ។

រូបភាព​បង្ហាញ​ពី​ការ​ត្រូវ​គ្នា​វិញ របស់​តារា​ស្រី​ល្បីៗ​ទាំង​ពីរ បាន​ក្លាយ​ជា​រូបភាព​មួយ​មាន​ចំនួន​ចុច Like ​ច្រើន​ជាង​គេ​បំផុត​លើ​គណនី Instagram របស់ Katy Perry ដែល​មាន​ Follower ​ជាង ៨២ លាន​នាក់។ ​​គួរ​ដឹង​ថា​រូបភាព​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ព្រោះ​ជា​រូបភាព​ស្និទ្ធស្នាល​ដំបូង​​របស់​​ Katy និង Taylor តាំង​ពី​ពេល​ប្រកាស​ត្រូវ​គ្នា​វិញ​មក៕

ចុចអាន ៖ កើតជម្លោះរាប់ឆ្នាំ ទីបំផុត Taylor Swift និង Katy Perry ត្រូវគ្នាវិញហើយ

ប្រភព៖ Instagram ប្រែ​សម្រួល៖ សុខហេង

មតិយោបល់