• 2019-06-21 07:04:01
  • ព័ត៌មាន

តន្ត្រី Boostrong របស់PNN ធំ និងអស្ចារ្យមិនធ្លាប់មាន

  • 2019-06-21 07:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សប្តាហ៍ដំបូង នៃការវិលមកវិញ កម្មវិធីប្រគំតន្ត្រីBoostrong នៅភីអិនអិននឹងអស្ចារ្ស​ជាងអ្វីដែលគ្រប់គ្នារំពឹងទុក។ លោក ពេជ្រ​ វណ្ណ:រង្សី អ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីBoostrongនៅភីអិនអិន បានអោយដឹងថា ជាមួយកម្រិត​នៃការ​ផ្សាយ​ច្បាស់ត្រជាក់ភ្នែក​ ចាប់ពីម៉ោង​៤និង៣០នាទីរសៀល ​រហូត​ដល់ម៉ោង​៧យប់​ថ្ងៃសៅរ៍នេះ កម្មវិធីប្រគំតន្ត្រី Boostrong នៅភីអិនអិន មានអមមកជាមួយ​នូវ​បទចម្រៀង​ល្បីៗ ជាចំណីអារម្មណ៍​របស់យុវវ័យ ក្រោម​ឥទ្ធិពល​ប្រព័ន្ធ Studio Surround Sound ល្អឥតខ្ចោះ មានតែមួយគត់នៅកម្ពុជា។

លោកថា យុវវ័យ​គួរតែ មានឱកាស​មកទទួលយកភាពរំភើបដោយផ្ទាល់ក្រោមកាំរស្មីភ្លើងពណ៌ ​និង​ក្បាច់រាំ​យ៉ាងរស់រវើក ​សំនៀងផ្អែម​ល្ហែម​ត្រជាក់បេះដូង។ កម្មវិធីដំបូង​គឺនៅថ្ងៃ​សៅរ៍ ទី២២ ខែមិថុនានេះហើយ ​នៅស្ថានីយ៍ទូរទស្សន៍ភីអិនអិន ព្រែកព្នៅ។

ដោយ​ស្ថិតនៅលើកំពូលតារាងជាទូរទស្សន៍ ដែលមាន​ប្រជាប្រិយភាពលំដាប់លេខមួយ​នៅកម្ពុជា ស្ទង់មតិដោយ ​Kantar Media International​ កញ្ញា​ ទូច បុប្ផា​ ប្រធានផ្នែកកម្មវិធីរបស់ទូរទស្សន៍នេះលើកឡើងដែរថា ភីអិនអិន កំពុង​ប្រើអស់លទ្ធភាព​ក្នុងការ​ធ្វើអោយប្រាកដថា ​ឆាកចាប់ផ្តើមនៃកម្មវិធីប្រគំតន្ត្រី Boostrong ថ្ងៃសៅរ៍នេះ អស្ចារ្យ នាំឱ្យទស្សនិកជន​នៅទស្សនាផ្ទាល់រំភើប ទស្សនិកជន​នៅតាមគេហដ្ឋានបាត់អស់ទុក្ខព្រួយកង្វល់។

ជួបគ្នាថ្ងៃសោរ៍នេះ ចាប់ពី​វេលាម៉ោង​៤និង៣០នាទី​ រហូត​ដល់ម៉ោង​៧យប់ ដោយកម្មវិធីទំាងមូល គំាទ្រ​ធំពីភេសជ្ជៈBoostrong ។ ភេសជ្ជៈប៉ូវកំលាំងBoostrong ឈ្នះ​ពាន​រង្វាន់​កម្រិត​ពិភពលោកឆ្នាំ​​២០១៩។

សូមទស្សនាវីដេអូខ្លី៖

អត្ថបទ៖ អន សុភក្ត្រា

មតិយោបល់
អត្ថបទពេញនិយម