• 2019-06-22 07:28:09
  • ចម្រៀង

ឃើញ​ម្ចាស់ នឹក​ដល់​បទ គឺ​បទ​ល្បី​ៗ​របស់ សែម សង្វាត កាល​១០​ឆ្នាំ​មុន

  • 2019-06-22 07:28:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ឡើយ​គ្មាន​នរណា​នឹក​ឃើញ​ឡើយ​តារា​ចម្រៀង​ក្នុង​ក្រុម EV Band ដែល​ល្បី​កាល​ជាង​១០​ឆ្នាំ​មុន បន្ទាប់​ពី​ក្រុម​ចម្រៀង​យុវវ័យ​បាន​បែក​ខ្ញែក​គ្នា​អស់។ ប៉ុន្តែ​សុខ​ៗ ស្រាប់​តែ​លេច​ដំណឹង​សមាជិក​ម្នាក់ គឺ​ម្ចាស់​បទ "ប៊ិះស៊យ" ប៊ូ វិចិត្រ រស់​ក្នុង​ជីវភាព​តោកយ៉ាក​មិន​នឹក​ស្មាន​ដល់ ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​នឹក​ទៅ​ដល់ ១០ជាង​មុន​ជា​ថ្មី វេលា​ដែល​ក្រុម​នេះ ល្បី​ឈ្មោះ។

ទន្ទឹម​នឹង​គ្រប់​គ្នា​បាន និង​កំពុង​ស្លុត​ចិត្ត​នឹង​រឿង ប៊ូ វិចិត្រ ស្រាប់​តែ​ដំណឹង​នៅ​តែ​បន្ត​លេច​ធ្លាយ​ទៀត អំពី​លោក សែម សង្វាត តារា​ចម្រៀង​សំឡេង​ស្រទន់​របស់​ក្រុម ដែល​ជីវភាព​របស់​លោក ក៏​មិន​ប្រសើរ​ជាង​ប៉ុន្មាន​ធៀប​នឹង ប៊ូ វិចិត្រ​ដែរ ព្រោះ​សូម្បី​តែ​ធ្លាក់​ខ្លួន​ឈឺ​ដោយ​ជំងឺ​បៀតបៀន ក៏​លោក​មិន​មាន​ប្រាក់​សម្រាប់​ព្យាបាល​ផង រហូត​ដល់​បង្ខំ​ចិត្ត​លក់​ផ្ទះ​យក​ប្រាក់​មក​ទុក​មើល​ខ្លួន​ថែម​ទៀត។

ដឹង​លឺ​ពី​ស្ថានភាព​ជីវិត​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​ទាំង​ពីរ​រូប​នេះ គ្មាន​នរណា​នឹក​ដល់​ឡើយ ត្បិត​ថា កាល​ពី​ជាង​១០​ឆ្នាំ​មុន លោក​រស់​ក្នុង​ភាព​ហ៊ឺហា​ជាង​ឆ្ងាយ។ និយាយ​តែ​ចំពោះ​លោក សែម សង្វាត វេលា​នោះ លោក​បាន​សាង​ភាព​ល្បី​ល្បាញ​តាម​រយៈ​បទ​ចម្រៀង​ជា​ច្រើន គឺ​តាំង​ពី​លោក​នៅ​ជា​តារា​ចម្រៀង​ផលិតកម្ម KH Promotion ម្ល៉េះ។ បទ​ភាគ​ច្រើន​របស់​លោក​នា​ពេល​នោះ ទទួល​បាន​ការ​ពេញ​និយម​ជា​ច្រើន ដែល​បទ​ទាំង​នោះ​មាន​ដូច​ខាង​ក្រោម៖ ​

ស្នេហ៍​តែ​អូន

ដូច​ផ្កា​កុលាប

ផឹក​ស្រា​បំភ្លេច​ស្នេហ៍

រាជនី​កំពូល​ដួង​ចិត្ត

គ្មាន​ភ័ព្វ​បាន​អូន

លឺ​ស្គរ​ឆៃយុំា បង​ចាំ​តែ​អូន

អត្ថបទ៖ ទារិកា

មតិយោបល់