• 2019-06-22 09:15:54
  • ភាពយន្ត

បង្ហាញ​មុខ​តួអង្គ ត្រៀម​ខ្លួន​សម្ដែង​ក្នុង​រឿង Mulan

  • 2019-06-22 09:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ប្រភេទ live-action របស់​ក្រុមហ៊ុន Disney ដែល​យក​លំនាំ​រឿង​តុក្កតា "Mulan” កំពុង​តែ​ដំណើរ​ការ​ផលិត​បន្តិច​ម្ដង​ៗ​ហើយ។

ចាប់​តាំង​ពី​ដំណឹង​​ប្រកាស​ថា តារា​សម្ដែង Liu Yifei ត្រូវ​បាន​ជ្រើសរើស​ជា​តួអង្គ​ឯក វីរនារី Mulan ដែល​ជា​តួអង្គ​មួយ​រូប​​ក្លែង​បន្លំ​ខ្លួន​ជា​មនុស្ស​ប្រុស​​ដើម្បី​បន្ត​តំណែង​ពី​ឪពុក​របស់​នាង​ក្នុង​ការ​ច្បាំង​ដើម្បី​ជួយ​​ជាតិ​របស់​នាង​មក ព័ត៌មាន​បន្ត​បន្ទាប់​ក៏​ត្រូវ​បាន​បើក​បង្ហាញ​បន្ថែម​បន្តិច​ម្ដង​ៗ។

ជាក់​ស្ដែង តារា​សម្ដែង​មួយ​ចំនួន​ធំ​ដែល​អះអាង​ថា នឹង​ដើរ​តួ​សំខាន់​ក្នុង​រឿង​មួយ​នេះ ក៏​ត្រូវ​បាន​បង្ហាញ​មុខ​ផង​ដែរ៕

ខាង​ក្រោម​នេះ ជា​បណ្ដា​តួអង្គ​សំខាន់​មួយ​ចំនួន​សម្រាប់​ភាពយន្ត​ថ្មី "Mulan”៖

១. តារា​សម្ដែង Liu Yifei (Mulan)

២. តារា​សម្ដែង Jet Li (រាជាធិរាជ​របស់​ប្រទេស​ចិន)

៣. តារា​សម្ដែង Donnie Yan (លោក​មេទ័ព Tung)

៤. តារា​សម្ដែង Gong Li (តួអង្គ​ចិត្ត​អាក្រក់)

៥. តារា​សម្ដែង Xana Tang (តួអង្គ​បង​ស្រី​របស់ Mulan)

៦. តារា​សម្ដែង Yoson An (តួអង្គ Chen Honghui ជា​គូ​ស្នេហ៍ Mulan ខុស​ពី​រឿង​តុក្កតា​ដែល​គូ​ស្នេហ៍​របស់​ Mulan ជា​ Li Shang)

៧. តារា​សម្ដែង Jason Scott (តួអង្គ​ចិត្ត​អាក្រក់)

៨. តារា​សម្ដែង Utkarsh Ambudkar (តួអង្គ​ Skath)

៩. តារា​សម្ដែង Chum Ehelepola (តួអង្គ Ramtish)

១០. តារា​សម្ដែង Ron Yuan (តួអង្គ​ទាហាន)

១១. Jimmy Wong (តួអង្គ Ling)

១២. តារា​សម្ដែង Doua Moua (តួអង្គ Chien-Po)

ប្រភព៖ Insider ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់