• 2019-06-25 03:47:16
  • ភាពយន្ត

មើល​វីដេអូ​ក្រៅ​ឆាក​ តូតា សម្ដែង​ជាមួយ​ពស់​ដ៏​ធំ បាន​ដឹង​ថា រឹង​ខ្លួន​ជំនួស!

  • 2019-06-25 03:47:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា ម៉ាក សែន សូនីតា ត្រូវ​ជ្រើស​រើស​ឲ្យ​ចូល​សម្ដែង​ក្នុង​រឿង "កូន​ពស់​កេង​កង" របស់​អ្នក​និពន្ធ ហ្វៃ សំអាង និង ប៉ុល ពិសី ដែល​មើល​ការ​សម្ដែង​របស់​នាង​តាម​ទូរទស្សន៍ ឃើញ​នាង​ស្និទ្ធស្នាល​ជាមួយ​ពស់ ដូច​អត់​ខ្លាច​អ្វី​សោះ ប៉ុន្តែ​តាម​ពិត​នាង ខ្លាច​ខ្លាំង​បំផុត។

តាម​រយៈ​រឿង គេ​បាន​ឃើញ​ថា តារា​ស្រី សម្ដែង​បាន​ឥត​ខ្ចោះ ជាមួយ​ពស់​ថ្លាន់​នេះ ខណៈ​អ្នក​ទស្សនា​ឃើញ​ការ​សម្ដែង​របស់​នាង ព្រឺ​ស្ញើប​ជំនួស។ ដូច្នេះ​ហើយ អ្នក​គាំទ្រ​នាង​បាន​សួរ​ថា តើ តូតា មិន​ខ្លាច​សត្វ​ល្មូន​យក្ស​នេះ​ទេ​ឬ? ឆ្លើយ​តប​បញ្ហា​នេះ កញ្ញា ម៉ាក​សែន សូនីតា បាន​ឆ្លើយ​តប​ដោយ​ការ​បញ្ចេញ​វីដេអូ​ក្រៅ​ឆាក​មួយ។ "បង​ប្អូន​ណា ក៏​សួរ​ដែរ? អូយ..!!!ម៉េច​ក៏​លេង​អោប​ថើប​ស្និទ្ធ​ម្ល៉េះ អត់​ខ្លាច​ទេ​ហី?មើល​ទៅ​ស្រៀវ​ជំនួស! ហិ​ហិ មក​មើល​ពី​ក្រោយ​នៃ​ការ​ស្និទ្ធ​នឹង​វិញ ហាហា​ថា​យ៉ាង​ណា? ពស់​ធំ​ណាស់​ណា អ្នក​ណា​មិន​ខ្លាច!”។ តូតា ថ្លែង។

យ៉ាង​ណា​ក៏​ដោយ ជា​តួ​សម្ដែង​មិន​ត្រូវ​រា​ថយ​ឡើយ ដូច្នេះ​ហើយ តូតា ប្រាប់​ថា នាង​ខំ​សម្រួល​អារម្មណ៍​ឲ្យ​ស្ងប់ និង​បាន​ការ​បង្ហាត់​បង្ហាញ​របស់​អ្នក​ដឹកនាំ​រឿង ហ្វៃ សំអាង ផង ទើប​អាច​អាច​សម្ដែង​បាន​ល្អ ដូច​ដែល​ប្រិយមិត្ត​បាន​ទស្សនា។ គូ​ស្នេហ៍​របស់​ចាងហ្វាង​ផលិតកម្ម​អង្គរ​ភិចឈ័រ រូប​នេះ បញ្ជាក់​ថា ឆ្លង​កាត់​ការ​សម្ដែង​ភាពយន្ត​ភាគ​ខាង​លើ នាង​បាន​ស្គាល់​គ្រប់​រសជាតិ ពិសេស​ជាមួយ​សត្វ​សាហាវ។

រឿង​នេះ ត្រូវ​បាន​ថត​ចប់​រួច​ហើយ ហើយ​បាន និង​កំពុង​ដាក់​បញ្ចាំង​នៅ​កញ្ចក់​ទូរទស្សន៍​ហង្សមាស។ អីចឹង​តោះ...ទស្សនា​ទាំង​អស់​គ្នា ថា តូតា ខ្លាច​កម្រិត​ណា?

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម