• 2019-06-25 08:25:00
  • ជីវិតតារា

អាយុ​ច្រើន​ជាង​តារា​ស្រករ​ក្រោយ​ដល់​ទៅ​៩​ឆ្នាំ Luhan បែរ​ជា​មាន​មុខ​​ក្មេង​ជាង​គេ​វិញ

  • 2019-06-25 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​បំផុត តារា​សម្ដែង​ និង​ចម្រៀងល្បី​ឈ្មោះ Luhan ធ្វើ​ឲ្យ​គេ​មាន​ចម្ងល់​ថា តើ​លោក​ញ៉ាំ​អ្វី បានជា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រឹត​តែ​ក្មេង​ជាង​មុ​ន។

ក្រុមហ៊ុន​យក្ស​ចិន Tencent បាន​ប្រារព្ធ​កម្មវិធី​ប្រជុំ​តារា​ល្បី​ឈ្មោះ​ជា​ច្រើន​ដើម្បី​បង្ហាញ​ពី​កម្មវិធី​ថ្មី​របស់​ខ្លួន។ ខណៈ​សិល្បការិនី​ជា​ច្រើន​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ដោយ​ការ​ធ្វើ​ខ្លួន​នោះ មាន​តារា​ប្រុស​មួយ​គូ​ដែល​ត្រូវ​គេ​ចាប់​អារម្មណ៍​ជាង​គេ​ព្រោះ អាយុ​ខុស​គ្នា​ជិត​មួយ​ទសវត្ស​តែ​មុខ​បែរ​ជា​មាន​វ័យ​ស្រដៀង​គ្នា​ទៅ​វិញ។

Luhan

តាម​នោះ​ដែរ នៅ​ពេល​បង្ហាញ​ខ្លួន​ក្នុង​ពេល​តែ​មួយ តារា​ចម្រៀង Luhan និងតារា​សម្ដែង Wu Lei ដែល Luhan មាន​អាយុ​២៩​ឆ្នាំ និង Wu Lei មាន​អាយុ​១៩​ឆ្នាំ​នោះ ធ្វើ​ឲ្យ​ទស្សនិកជន​បាន​លាន់​មាត់​ថា Luhan ស្ទើរ​តែ​ក្មេង​ជាង Wulei ទៀត​ផង។ អ្នក​គាំទ្រ​បាន​បង្ហាញ​មតិ​ថា តើអតីត​សមាជិក​ក្រុម EXO​ រាល់​ថ្ងៃ​ញ៉ាំ​អី​បាន​កាន់​តែ​ក្មេង​ជាង​មុន​បែប​នេះ៕

Wu Lei

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់